website_news:2021160805

ក្រោយបើកព្រំដែន ពលករខ្មែរជាច្រើននាក់ សម្រុកចេញពីថៃមកស្រុកកំណើតវិញ,៥០០នាក់ រកឃើញវិជ្ជមានកូវីដជាង៦០នាក់

http://freshnewsasia.com/ 2021-08-13 01:33pm

(បន្ទាយមានជ័យ)៖ ពេលអាជ្ញាធរសម្រេចបើកឡើងវិញ ច្រកព្រំដែនជាមួយប្រទេសថៃ ក្រោយបិទអស់ រយៈពេល ២សប្តាហ៍កន្លងមកនេះ គេសង្កេតឃើញថា ពេញមួយព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ពលករខ្មែរ បានសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកកំណើតវិញ មានការកើនឡើងជាបន្តបន្ទាប់។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា តាំងពីព្រឹករហូតមកដល់ពេលនេះ មានពលករខ្មែរ ដែលធ្វើដំណើរចេញពីប្រទេសថៃ បូករួមមួយពលករដែលអាជ្ញាធរ បានឃាត់ពួកគាត់នៅតាមព្រំដែនសរុបក្បែរ៥០០នាក់។ អភិបាលខេត្តបានបន្តថា សម្រាប់ពលករខ្មែរ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ គឺនៅតាមច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកអូរបីជាន់ ហើយចំនួននេះនឹងមានការកើនឡើងជាបន្តទៀត។ លោកបន្តថា ក្នុងចំណោមពលករដែលវិលចូលស្រុកវិញនេះ បានតេស្តឃើញជំងឺកូវីដ១៩ ផងដែរ ដោយគិតត្រឹមម៉ោងនេះ (ម៉ោង១ជាង) មានអ្នកវិជ្ជមានជាង៦០នាក់ហើយ។ លោកថា កម្លាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ សហការជាមួយមន្ត្រីសុខាភិបាល បានរៀបចំការធ្វើតេស្តរហ័ស ទៅលើពលករខ្មែរទាំងនោះ នៅច្រកព្រំដែនដែលពួកគេ ធ្វើដំណើរឆ្លងកាត់ មុនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក៕

website_news/2021160805.txt · Last modified: 2021/08/16 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki