website_news:2021160806

ពលករជិត ៥០០នាក់ ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រួលចូលមកកម្ពុជាវិញ បន្ទាប់ពីជាប់គាំង១៤ថ្ងៃ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៣ សីហា ២០២១ដោយ Sorn Phanith

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរថៃក្រោយពលករជិត ៥០០នាក់ បន្ទាប់ពីជាប់គាំងនៅតាមព្រំដែនអស់រយៈពេល១៤ថ្ងៃ បានវិលចូលមកកម្ពុជាវិញ ក្នុងនោះសមត្ថកិច្ចឈរជើងនៅទីនោះ បានដឹកពលករទាំងអស់ទៅតាមខេត្តរៀងខ្លួនចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីបញ្ចៀសនៅជំងឺដ៏កាចសាហាវ វីរុសបំប្លែងថ្មីប្រភេទDelta នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ នៃយោធភូមិភាគទី៥បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករទាំង៥០០នោះ មុននឹងដឹកតាមរថយន្តរបស់កងទ័ពយកទៅដាក់តាមគោលដៅនោះក្រុមការងារចាំបាច់ ត្រូវយកសំណាកតេស្តរហ័សរកកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត បានរៀបចំសម្រាប់ទទួលពលករ ហើយក្នុងករណី រកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារ នឹងយកទៅព្យាបាលនៅមណ្ឌលព្យាបាលភ្លាមៗផងដែរ។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះពលករដែលជាប់គាំនៅច្រកបឹងត្រកួន ស្រុកថ្មពួក និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែន មានពលករមកស្នាក់នៅបណ្តោះអាសន្នច្រើនជាងច្រកផ្សេងៗនោះមិនឲ្យគេចវេះពីការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡ័ស័ក ដែលមានហានិភ័យខ្ពស់ពីការឆ្លងរាលដាលកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មីប្រភេទDeltaនោះឡើយ។

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសបំប្លែងថ្មីប្រភេទ Deltaចំនួន ៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍ ៧ករណី ឆ្លងមន្ត្រីសុខាភិបាលជួមុខចំនួន ៦នាក់ ក្នុងពេញបេសកកម្មព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាប់ទូទាំងប្រទេសកម្ពុជា មេរោគDelta បានរកឃើញជាង ៤០០ករណី ហើយមកដល់ពេលនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសខេត្តបន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗក្នុងការទទួលពលករ ដែលជាប់គាំក្នុងដំណាក់កាលបិទខ្ទប់១៤ថ្ងៃនោះ មានពលករវិញមកប្រទេសខ្មែរវិញសរុប ៤៦៣នាក់ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក ដែលមានពលករចំនួន ៣៣៥នាក់ ច្រកស្រុកម៉ាឡៃចំនួន ១០០នាក់ ច្រកស្រុកអូរជ្រៅចំនួន ១៨នាក់ និងច្រកប៉ោយប៉ែតចំនួន ១០នាក់។ ក្រៅពីនេះពលករបានចាប់ផ្តើមចូលមកកម្ពុជាជាបន្តបន្ទាប់ក្រោយពីអាជ្ញាធរបើកច្រកព្រំដែនឡើងវិញ៕អត្ថបទ៖ វ៉ាន់ ណាង

website_news/2021160806.txt · Last modified: 2021/08/16 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki