website_news:2021160807

ពលករខ្មែរ៧៣១នាក់ជាប់គាំងតាមបន្ទាត់ព្រំដែនក្រោយបើកព្រំដែនធ្វើតេស្តឃើញវិជ្ជមានកូវីដ៨៣នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey១៣ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១៥:៣៧

បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៧៣១នាក់ ជាប់គាំងតាមបន្ទាត់ព្រំដែនក្រោយពេលរាជរដ្ឋាភិបាល កម្ពុជាបើកច្រកព្រំដែនយកសំណាកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩មានចំនួន៨៣នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មាធិការច្រកទ្វារព្រំដែនបឹងត្រកួនបានប្រាប់ថា៖ ក្រោយពេលរាជរដ្ឋា ភិបាលកម្ពុជា បើកច្រកព្រំដែនកម្ពុជា.ថៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួកបានទទួលពលករខ្មែរ ដែលកំពុងជាប់គាំងនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ រយៈពេល១៤ថ្ងៃ មានចំនួន៣៣៥នាក់ ស្រី១៥៣នាក់ កុមារចំនួន១៧នាក់ ដែលកំពុងពិនិត្យ និងយកសំណាកធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ចំនួន៣៦នាក់ ។ ដោយឡែកនៅច្រកវបឹងបេងស្រុកម៉ាឡៃ ក្រុមការងារបានទទួលពលករខ្មែរចំនួន២០៩នាក់ យកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩មានចំនួន៤០នាក់ ច្រកអូរបីជាន់ស្រុកអូរជ្រៅ ទទួលពលករខ្មែរចំនួន១៧៧នាក់ យកសំណាកធ្វើតេស្តបាន៧៧នាក់ លទ្ធផលវិជ្ជមានចំនួន៥នាក់ តាមបន្ទាត់ព្រំដែន ភូមិសាស្ត្រក្រុងប៉ោយប៉ែត ទទួលពលករ១០នាក់ យកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ.១៩ចំនួន២នាក់ ។

លោកវេជ្ជ បណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ៖ ក្រោយរាជ រដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនកម្ពុជា.ថៃ ដែលកំពុងជាប់គាំងតាមបន្ទាត់ព្រំដែន បានចូលស្រុកកំណើតវិញ ហើយក្រុមគ្រូពេទ្យបានសហការជាមួយក្រុមការងារយកសំណាកធ្វើតេស្តក្នុងចំណោម៧៣១នាក់ រកឃើញវិជ្ជមានកូវីដ.១៩មានចំនួន៨៣នាក់ ។ នៅខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ប្រភេទដែលតា មានចំនួន៤៣នាក់ នៅក្នុងសហគមន៍៧នាក់ និងក្រុមគ្រូពេទ្យជួរមុខចំនួន៦នាក់ ដែលកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

លោកវរៈសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៨០៧ ប្រាប់អោយដឹងថា ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនកម្ពុជា.ថៃ កម្លាំងនគរបាលការពារព្រំដែនគោកសហការជាមួយក្រុមការងារបានទទួលពលករខ្មែរជាប់គាំងតាមបន្ទាត់ព្រំដែនឈមស្រុកថ្មពួក ដើម្បីសម្រួលការយកសំណាកធ្វើតេស្ត ។ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ត្រូវពង្រឹងការទប់ស្កាត់ទប់ពលករចំណាក់ស្រុកលួចឆ្លងដែនចូលមកកម្ពុជាដែលគេចវេសពីធ្វើចត្តាឡីស័ក ដើម្បីបង្កាទប់ស្កាត់កូវីដ.១៩មិនអោយរាលដាលក្នុងសហគមន៍ដែលកូវីដ១៩ប្រភេទថ្មីដែលតា ៕

website_news/2021160807.txt · Last modified: 2021/08/16 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki