website_news:2021160808

អាជ្ញាធរខេត្តកោះកុង ឃាត់ខ្លួនពលករខ្មែរ៩នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងត្រូវបញ្ជូនទៅធ្វើចត្ដាឡីស័ករយៈពេល២១ថ្ងៃ

http://freshnewsasia.com/ 2021-08-13 04:14pm

(កោះកុង)៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនពលករខ្មែរឆ្លងដែនតាមព្រៃភ្នំ ពីក្រោយទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ បានចំនួន៧នាក់ និងឆ្លងដែនតាមមាត់ច្រកទ្វារអន្តរជាតិចំនួន ២នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។ លោក សុវណ្ណ ប៊ុនធឿន បានបន្ដថា ដោយអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងក្នុងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ បំប្លែងថ្មី Detal ពីប្រទេសជិតខាង គឺប្រទេសថៃ ដែលមានពលករសំណាក់ស្រុកខ្មែរ បានចូលទៅរកការងារធ្វើក្នុងប្រទេសថៃ ហើយដោយមានហានិភ័យខ្ពស់ចំពោះជំងឺកូវីដ១៩ ពលករខ្មែរ និងត្រូវវិលត្រឡប់ចូលស្រុកវិញ តែដោយមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ បំប្លែងថ្មីក្នុងប្រទេសថៃ កំពុងមានហានិភ័យខ្ពស់ ហើយដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងស្រុក។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិតព្រំដែនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ និងបន្តបិតបន្ថែមរយៈពេល ៧បន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ប្រសិនបើជំងឺកូវីដ១៩ មានអាត្រាថយចុះនិងគ្មានកូវីដ១៩។ លោក សុវណ្ណ ប៊ុន ធឿន បានបន្តថា នៅក្នុងខែសីហានេះ សមត្ថកិច្ចប្រចាំការច្រទ្វារអន្តរជាតិចាំយាមបានឃាត់ខ្លួនពលករ ដែលលួចឆ្លងដែនកាត់ព្រៃភ្នំ ក្រោយទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិបានចំនួន៧នាក់ និងតាមច្រកទ្វារអន្តរជាតិចាំយាមបានចំនួន២នាក់។

លោកបានបញ្ជាក់ថា «ការឃាត់ខ្លួនពលករខ្មែរនៅមាត់ច្រកទ្វារ គឺមិនមែនភាគីថៃបើកឲ្យចូលឆ្លងដែនចូលកម្ពុជាទេ គឺសមត្ថកិច្ចថៃកំពង់ត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញតែត្រូវពលករខ្មែរយើងដើររសៀៗ របងហើយដើរ ចូលមកតែម្តង ពីសមត្ថកិច្ចថៃក៍មានបំរាមគោចរចរឹតបន្ដឹងដែរ ចំពោះបញ្ហានេះហើយភាគីថៃ ក៏គោរពគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែរ ហើយចំពោះពលករលួចឆ្លងដែនតាមព្រៃភ្នំ ក្រោយទីស្នាក់ការត្រួតពិនិត្យត្រូវ សមត្ថកិច្ចឃាត់ខ្លួនបានចំនួន៧នាក់ ដោយមានការសហការណ៍ជាមួយសមត្ថកិច្ចយើងទើបឃាត់ខ្លួនបាន»។ ចំពោះពលករទាំង៩នាក់ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានហើយបាននាំគាត់មកធ្វើតេស្តរហ័សនៅមណ្ឌលសុខាភាពប្រចាំមាត់ច្រកហើយធ្វើតេស្តរកមេរោគកូវីដ១៩ ហើយប្រគល់ខ្លួនគាត់ទៅឱ្យអធិការ និងមន្ត្រីសុខាភិបាល ដើម្បីធ្វើចក្តាឡីស័កនៅមណ្ឌលព្យាបាលបន្ត។ លោកបានបញ្ជាក់បន្ថែមថា មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធប្រចាំការច្រកទ្វារអន្តរជាតិទាំងអស់ រួមទាំងសមត្ថកិច្ចប្រចាំការណ៍ទាំងសមត្ថកិច្ចជើងទឹកទាំងច្រកធម្មជាតិនានា បានចូលរួមសហការណ៍បានល្អដ៏ប្រសើរ ក្នុងការរឹតបន្ដឹងក្នុងការលួចឆ្លងដែន របស់ពលករ និងមានការទំនាក់ទំនងល្អជាមួយភាគីថៃ បានយ៉ាងល្អប្រសើរ។ នេះកាតព្វកិច្ចរបស់សមត្ថកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែន ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងហានិភ័យកូវីដ១៩ ដែលជាជំងឺឆ្លងសកល៕

website_news/2021160808.txt · Last modified: 2021/08/16 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki