website_news:2021160809

ឃាត់ខ្លួនជនជាតិថៃ ៦ នាក់ បម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៣ សីហា ២០២១ដោយ Mey Soklim

ជនជាតិថៃចំនួន ៦ នាក់ ដែលក្នុងនោះមានប្រុសចំនួន ៥ នាក់ ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែន ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេស កម្ពុជា ដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងយ៉ាកែវ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបំប្លែងខ្លួន ដែលតា ។

ជនជាតិថៃទាំង ៦ នាក់ គឺមានប្រុស ៥ នាក់ និងស្រី ១ នាក់ ដោយពួកគេមកពីខេត្តឈៀងម៉ៃ ៣ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ និងទីក្រុងបាងកក ១ នាក់ ដោយគេបានសារភាពថា មកដល់ខេត្តស្រះកែវតាំងពីព្រលប់ថ្ងៃទី១១ សីហា លុះពេលទៀបភ្លឺពួកគេក៏បានដើរឆ្លងថ្នល់ត្រង់ចំណុចក្បែរវត្តណងយ៉ាកែវ ដើម្បីទៅជួបនឹងមេខ្យល់ដែលជាជនជាតិខ្មែរ ក្នុងការនាំឆ្លងដែនតែត្រូវចាប់ខ្លួនទៅហើយ។ ពួកគេបានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ៕ អត្ថបទ : សោ និយមរ័ត្ន

website_news/2021160809.txt · Last modified: 2021/08/16 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki