website_news:2021161101

ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បម្រុងនាំពលករឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ម្នាក់ និងពលករចំនួន ០៦ នាក់

https://khmernote.com.kh/ November 15, 2021 srey nuch

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។ នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០២ និង ៣០ នាទី នៅចំណុច ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី ០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងវរលេខ១ និងកម្លាំងវរៈសេនាតូច៥៣៣ បង្ក្រាបករណី ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ ) ០១ ករណី បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១ នាក់៖

ឈ្មោះ ញឹក ចាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងជនសង្ស័យជាមេខ្យល់ម្នាក់ទៀតឈ្មោះ ភេទ ភេទប្រុស អាយុប្រហែល ២៤ ឆ្នាំ មានទីលំនៅ ចំណុចចក្រី ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង (ឃាត់ខ្លួនមិនបាន) បានធ្វើសកម្មភាព ទាក់ទងគ្នា លួចនាំពលករចំនួន ០៦ នាក់រួមមាន៖

១. ឈ្មោះ សុខ បូរិន ភេទស្រី អាយុ ២៧ ឆ្នាំ

២. ឈ្មោះ សុខ លីដា ភេទប្រុស អាយុ ២៤ ឆ្នាំ

៣. ឈ្មោះ សុក ចាន់លី ភេទស្រី អាយុ ៣៩ ឆ្នាំ អ្នកទាំងបីនាក់ មានទីលំនៅ ភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

៤. ឈ្មោះ ធោង ចាត់ ភេទប្រុស អាយុ ២៥ ឆ្នាំ

៥. ឈ្មោះ ធី ប៊ុនថន ភេទស្រី អាយុ ២៥ ឆ្នាំ

៦. ឈ្មោះ ឡម ឃីង ភេទប្រុស អាយុ ៣០ ឆ្នាំ អ្នកទាំងបីនាក់ មានទីលំនៅ ភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយយកប្រាក់ថ្លៃធ្វើដំណើរពីពលករក្នុងម្នាក់ ៥,៥០០ បាត ។

បច្ចុប្បន្ន ករណីខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១ នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែកពលករទាំង ០៦ នាក់ សមត្ថកិច្ចយើងបាន ធ្វើការអប់រំណែនាំ និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

website_news/2021161101.txt · Last modified: 2021/11/16 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki