website_news:2021161202

នគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការងារព្រំដែន និងការងារសន្តិសុខ

https://www.rasmeinews.com/ DEC 14, 2021

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំមួយ ស្តីពីការពង្រឹងការងារព្រំដែន និងការងារសន្តិសុខ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារព្រំដែន បានរាយការណ៍សង្ខេប ពីលទ្ធផលការងារ នាខែកន្លងមក។

តមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញ ឲ្យកងកម្លាំងនគរបាលព្រំដែន ការិយាល័យជំនាញ និងអធិការក្រុង ស្រុក ត្រូវគោរពវិន័យ យកចិត្តទុកដាក់បំពេញ តួនាទី ភារកិច្ច ឲ្យបានល្អ កម្លាំងត្រូវប្រមូលផ្តុំ -ទប់ស្កាត់រាល់បទល្មើស តាមព្រំដែន -បទល្មើស ជួញដូរគ្រឿងញៀន -ពលករឆ្លងដែនខុសច្បាប់ -បទល្មើសសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធភាព ការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ ទន្ទឹមគ្នានោះ លោកឧត្តមសេនីយទោ ស្នងការ ក៏បានអំពាវនាវដល់កម្លាំងនគរបាលទាំងអស់ ត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងត្រូវមាន សាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ដើម្បីងាយស្រួល ក្នុងការបំពេញការងារក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ៕/V

website_news/2021161202.txt · Last modified: 2021/12/16 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki