website_news:2021161203

អាជ្ញាធរស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងប្រគល់ទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

https://gdlf-kh.com/ 2021/12/14/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៤និង៥០នាទី នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ ជា-យ៉ាន (មេបញ្ជាការកងអនុសេនាតូច), កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង ចំនួន០៤នាក់ ស្រី០១នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់។ ក្រោយពីទទួល និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

website_news/2021161203.txt · Last modified: 2021/12/16 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki