website_news:2021170203

សមត្ថកិច្ចខេត្តកោះកុង បើកប្រតិបត្តិការល្បាតលើផ្ទៃសមុទ្រ ស្វែងរកពលករដែលមកពីថៃ តាមផ្លូវទឹក

http://btv.com.kh/ 16/02/2021

កោះកុង ៖ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង និងលោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមបានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្បាតលើផ្ទៃសមុទ្រ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីស្វែងរកមេខ្យល់ ដែលលួចដឹកពលករខ្មែរមកពីប្រទេសថៃ តាមផ្លូវទឹក។ ការប្រតិបត្តិការល្បាតលើផ្ទៃសមុទ្រ ពេញមួយយប់នេះ ពុំទាន់ប្រទះឃើញមុខសញ្ញាសង្ស័យណា មួយនោះទេ។ ត្បិតមិនទាន់ប្រទះឃើញពលករ ឬមេខ្យល់ ក៏ដោយ ក៏ប្រតិបត្តិការទប់ស្កាត់ពលករមកពីប្រទេសថៃ ដោយខុសច្បាប់ នៅតែបន្តជានិច្ច តបតាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមមេខ្យល់ បានប្រើប្រាស់ផ្លូវទឹក ដើម្បីដឹកជញ្ជូនពលករមកពីប្រទេសថៃ ដែលមានបំណងចង់គេសវេសការធ្វើចាត្តាឡីស័ក ។ រីឯច្រកព្រំដែនគោក គឺសមត្ថកិច្ចអាចគ្រប់គ្រងបានស្ទើរ តែ១០០ភាគរយហើយ ដោយប្រទះឃើញពលករខុសច្បាប់ ជាបន្តបន្ទាប់ និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក៕ អត្ថបទ៖ ឈឹម មករា

website_news/2021170203.txt · Last modified: 2021/02/17 13:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki