website_news:2021170210

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជាកងកម្លាំងបង្កើនការយាមល្បាតត្រួតពិនិត្យតាមព្រំដែនឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់

http://cambodiapolice.com/policekh/ 4:14 pm 16 កុម្ភះ 2021

បន្ទាយមានជ័យ ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលខុសត្រូវតាមបណ្តាស្រុក/ក្រុង ជាប់ព្រំដែនចុះដឹកនាំកម្លាំងនគរបាលព្រំដែន និងអធិការដ្ឋាននគរបាលស្រុកក្រុង ល្បាត ត្រួតពិនិត្យទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់បងប្អូនប្រជាពលរដ្ឋចេញចូល និងបង្ក្រាបមេខ្យល់នាំឆ្លងដែនខុសច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោរពតាមបទបញ្ជាដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៕

website_news/2021170210.txt · Last modified: 2021/02/17 13:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki