website_news:2021170306

កម្លាំងនគរបាលនិងកម្លាំងយោធា ទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ១៤នាក់រួច បញ្ជូនមកកាន់មណ្ឌលចត្តាឡីស័ក

http://nokorwatnews.com/ 16/03/2021

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមានៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន១៤ នាក់ ,ស្រី៤ នាក់ ក្នុងនោះក្មេងស្រី១នាក់ និងក្មេងប្រុស២នាក់ ពីចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។បន្ទាប់ពីសាកសួររួចក៏បានអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021170306.txt · Last modified: 2021/03/17 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki