website_news:2021170310

ប្តីប្រពន្ធ ត្រូវបានចោទប្រកាន់ពីនាំបុរសវៀតណាម ៤ នាក់ឆ្លងដែនចូលកម្ពុជា

https://www.khmertimeskh.com/ បុត រស្មីគង្គា / Khmer Times

ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ បានបញ្ជាក់ថាជនជាប់ចោទទាំង ២ នាក់មានឈ្មោះជា សុវណ្ណារីអាយុ ៣០ ឆ្នាំមុខរបររត់តាក់ស៊ី មានទីលំនៅភូមិក្រសាំងឃុំឈូកស្រុកឈូកខេត្តកំពតនិងស្ត្រីឈ្មោះនាង ខេង អាយុ ៥៨ ឆ្នាំជាអាជីវករលក់បារីដែលរស់នៅភូមិព្រែកគ្រួសឃុំព្រែកគ្រួសក្នុងស្រុកកំពង់ត្រាចខេត្ដកំពត។ មេខ្យល់ទាំងពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅខេត្តកំពតត្រូវបានចោទប្រកាន់ពី«បទនាំមនុស្សឆ្លងដែនខុសច្បាប់» តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ។ លោកបន្តថា ប្រសិនបើត្រូវផ្តន្ទាទោស ពួកគេម្នាក់ៗនឹងត្រូវជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។ លោកបានប្រាប់កាសែតខ្មែរថាមស៍ថា៖« ពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលីសខេត្តរបស់យើងបន្ទាប់ពីពួកគេបានលួចនាំជាតិវៀតណាមចំនួន ៤ នាក់នៅតាមព្រំដែនកម្ពុជា – វៀតណាមអំឡុងពេលមានការផ្ទុះកូវីត១៩ នៅពេលដែលរដ្ឋាភិបាលបានបិទព្រំដែនដើម្បីការពារការរីករាលដាលនៃជំងឺនេះ» ។

លោកបាននិយាយថា ប៉ូលីសក៏បានចាប់ខ្លួនបុរសជនជាតិវៀតណាមទាំងនោះ ប៉ុន្តែពួកគេត្រូវបានគេនិរទេសទៅប្រទេសវៀតណាមបន្ទាប់ពីគេបានរកឃើញថាពួកគេមិនបានឆ្លងជំងឺកូវីដ-១៩ នោះទេ។ លោកឧត្តមសេនីយ៍ឯកច័ន្ទ មធុរិទ្ធបានមានប្រសាសន៍ថា មេខ្យល់កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររង់ចាំការជំនុំជម្រះ។ លោកបានបន្ថែមថា៖« ជាមួយនឹងការបិទព្រំដែនយើងនឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចូលក្នុងប្រទេសដោយខុសច្បាប់ឡើយពីព្រោះអាទិភាពរបស់យើងគឺការពារការរីករាលដាលនៃជំងឺនេះទៅក្នុងប្រទេស» ៕

website_news/2021170310.txt · Last modified: 2021/03/17 12:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki