website_news:2021170501

លោក ណុប ដារ៉ា ណែនាំកម្លាំងឈរជើង ប្រចាំការតាមច្រកព្រំដែនត្រូវពង្រឹងត្រួតពិនិត្យ ការចេញ-ចូលរបស់ពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់

https://dap-news.com/international/ BySS107 Posted on May 13, 2021

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូល របស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានធ្វើការណែនាំកម្លាំងឈរជើងប្រចាំការ តាមច្រកព្រំដែនត្រូវពង្រឹងត្រួតពិនិត្យ ការចេញ-ចូលរបស់ពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។

នៅក្នុងកិច្ចប្រជុំនេះលោក ណុប ដារ៉ា បានសង្កត់ធ្ងន់ថា «បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនេះមានការឃុបឃិតគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់លោក នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការដកមន្ត្រីនោះយក ទៅអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ»។ បន្ទាប់ពីប្រជុំចប់លោកណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង៕

website_news/2021170501.txt · Last modified: 2021/05/17 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki