website_news:2021170503

សមត្ថកិច្ចនគរបាលជំនាញស្រុកភ្នំព្រឹកតាមប្រម៉ាញ់ស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ ២នាក់ក្រោយបំពានច្បាប់នាំពលករចំនួន ១៩នាក់ឆ្លងដែនចូលក្នុងទឹកដីថៃ

http://nokorwatnews.com/ 13-05-2021

ខេត្តបាត់ដំបង៖ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រាប់ឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនបានឃាត់ខ្លួនពលករ សរុបចំនួន ១៩នាក់មកសាកសួរ និងស្រាវជ្រាវទើបបែកធ្លាយដឹងថា ក្នុងចំណោមពលករខ្មែរទាំង ១៩នាក់ ខាងលើក៏មានមេខ្យល់ចំនួន ២នាក់ផងដែរ ដែលឃាត់ខ្លួនកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពលករខ្មែរដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីថៃនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចបំពេញបែបបទបញ្ជូនទៅឲ្យធ្វើចត្តាឡីស័ក។ ចំណែកឯជនសង្ស័យជាមេខ្យល់មានឈ្មោះផូ ផាត ហៅតៃ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះសា ផាត ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អ្នកទាំង ២នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់លាសាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

website_news/2021170503.txt · Last modified: 2021/05/17 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki