website_news:2021170504

ពលករឆ្លងដែនខុសច្បាប់ចំនួន១៩នាក់ប្រុសស្រីបានចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំរួចបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យពេជ្រចិន្ដាស្រុកភ្នំព្រឹក

http://nokorwatnews.com/ 13-05-2021

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភាឆ្នាំ២១២១ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន សហការជាមួយសមត្ថកិច្ចថៃ បាននាំខ្លួនពលករប្រុសស្រីដែលនាំគ្នាឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់សរុបចំនួន ១៩នាក់ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានបញ្ជាក់ឲ្យដឹងដែរថា៖ ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ខាងលើនេះមានចំនួន ១៩នាក់ ក្នុងចំណោមនេះក៏មានស្ត្រី ១នាក់ផងដែរ។ អ្នកទាំងអស់គ្នាមកពីខេត្តត្បូឃ្មុំចំនួន ៦នាក់. ខេត្តព្រៃវែង ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំងចំនួន ៦នាក់។ គួររំលឹកដែរថា ក្រោយការសាកសួរអាជ្ញាធរមានសមត្ថកិច្ចបានប្រគល់ពលករទាំង ១៩នាក់ ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត ១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹកពិនិត្យសុខភាព យកវត្ថុសំណាក ហើយនិងបន្តស្រាវជ្រាវរកមុខមេខ្យល់ បន្ថែមទៀតដើម្បីអនុវត្តតាមនីតិវិធី៕

website_news/2021170504.txt · Last modified: 2021/05/17 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki