website_news:2021170509

ពលករ១២នាក់ត្រឡប់មកពីប្រទេសថៃតាមផ្លូវកាត់ ត្រូវសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

https://cambodiaflashnews.com/ by Mr Ratanak May 14, 2021 ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង៖ ពលករខ្មែរ ១២នាក់ នាំគ្នាត្រឡប់មកពីប្រទេសថៃ តាមផ្លូវកាត់ច្រករបៀង ត្រូវសមត្ថកិច្ចនាំខ្លួនទៅណែនាំនិងធ្វើចត្តាឡីស័កទប់ស្កាត់ជំងឺកូវីដ-១៩។

នគរបាលការពារព្រំដែនបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ អនុវត្តតាមផែនការ ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ កម្លាំងចម្រុះបានចុះល្បាតនាំខ្លួនពលករខ្មែរចំនួន ១៣នាក់ ទៅអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពីខាងក្រៅចូលមកក្នុងប្រទេស។ ពលករទាំង ១៣នាក់ នៅថ្ងៃខាងលើបាននាំគ្នាលួចឆ្លងដែនដោយចេញពីទឹកដីថៃ ហើយចូលមកប្រទេសកំណើតវិញកាត់តាមត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូលេខ ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករខ្មែរទាំងអស់សរុបចំនួន ១៣នាក់ រួមមាន: បុរសចំនួន ៤នាក់ ស្ត្រីចំនួន ៦នាក់ និងក្មេងប្រុសចំនួន ៣ នាក់ផងដែរទៅតាមឪពុកម្តាយដែលនាំគ្នាព្យាយាមគេចវេះមិនចូលធ្វើចត្តាឡីស័កក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង។

បន្ទាប់ពីការសាកសួរ និងណែនាំអប់រំរួចរាល់ កម្លាំងការពារគោលដៅតំបន់ព្រំដែនបានប្រគល់ពលករទាំង ១៣នាក់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំយកទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមវិធានសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល៕

website_news/2021170509.txt · Last modified: 2021/05/17 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki