website_news:2021170510

កម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ទទួលពលរដ្ឋខ្មែរចំនួន១៣នាក់ ត្រឡប់មកពីប្រទេសថៃ បញ្ជូនទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 3:53 pm 14 ឧសភា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន, កម្លាំងយោធាវរសេនាតូចលេខ៥៣៣ និងកម្លាំងយោធាវរសេនាតូចលេខ១ ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ១៣នាក់, ស្រី ៦នាក់ ក្នុងនោះ ក្មេងប្រុស៣នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ និងបាន ប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

website_news/2021170510.txt · Last modified: 2021/05/17 11:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki