website_news:2021170607

មេខ្យល់២នាក់ និងពលករ៩នាក់ ត្រូវឃាត់ខ្លួនក្បែរបន្ទាត់ព្រំដែន ខណៈដែលបម្រុងឆ្លងដែនចូលទឹកដីថៃ

https://www.kampucheathmey.com/ ថ្ងៃពុធ ១៦ មិថុនា ២០២១ដោយ Sorn Phanith

មេខ្យល់ចំនួន០២នាក់ រួមទាំងពលករខ្មែរចំនួន០៩នាក់ ត្រូវកម្លាំងចម្រុះធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលពួកគេត្រៀមបម្រុងលួចឆ្លងដែន ដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។ ដោយមានការចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន និងការការពារ ទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ និងដោយមានការដាក់បទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង០៥ និង០៥នាទី ព្រឹក កម្លាំងចម្រុះដែលឈរជើងតាមបន្ទាត់ព្រំដែន ២៤ ម៉ោង លើ ២៤ ម៉ោង បានចុះទប់ស្កាត់ពលករខ្មែរបម្រុងលួចឆ្លង ដែនចូលទឹកដីថៃដោយខុសច្បាប់ចំនួន ០៩នាក់ក្នុងនោះ ស្រី០៣នាក់ និង ក្មេងស្រី០១នាក់ ។

សមត្ថកិច្ចនៅទីនោះបានឲ្យដឹងថា ក្នុងនោះ មុខសញ្ញានាំមនុស្សឆ្លងដែនខុសច្បាប់(មេខ្យល់)មាន ចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន គឺមានឈ្មោះ ១.ឈ្មោះ ឆម ប៉េង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ២.ឈ្មោះ រួន ចាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តថា ពលករខ្មែរទាំងនោះ ត្រូវបានកម្លាំង ទប់ស្កាត់បាននៅត្រង់ចំណុចភូមិសាស្ត្រ ភូមិអូរ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយពីបានសាកសួរ អប់រំណែនាំរួចកម្លាំងចម្រុះបានបញ្ជូនពលករខ្មែរទាំង ៩ នាក់ ឲ្យទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដោយឡែកមេខ្យល់ គឺកម្លាំងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021170607.txt · Last modified: 2021/06/17 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki