website_news:2021170802

ពេញ១ថ្ងៃនេះ មានពលករខ្មែរមកពីប្រទេសថៃ ចូលកម្ពុជាវិញជិត១៤០០នាក់, រកឃើញអ្នកវិជ្ជមានជំងឺកូវី១៩ ចំនួន១៤៩នាក់

http://freshnewsasia.com/ 2021-08-13 09:35pm

(ភ្នំពេញ)៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានញ្ជាក់ថា ក្នុងរយៈពេលពេញ១ថ្ងៃ ក្រោយរាជរដ្ឋាភិបាល បានបញ្ចប់ការបិទព្រំដែន មានពលករខ្មែរ ចំនួន១,៣៩០នាក់ ត្រឡប់ពីប្រទេសថៃ ចូលស្រុកកំណើតវិញនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយក្នុងចំណោមពលករទាំងនោះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤៩នាក់។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញនាពេលនេះ ត្រូវបានបញ្ជូនទៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឡែកសម្រាប់ពលករដែលពាក់ព័ន្ធជាមួយពលករដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក៏ត្រូវបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែនរៀងៗខ្លួន។

សម្រាប់ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការបិទព្រំដែននៅតាមបណ្តាខេត្តជាមួយប្រទេសថៃ ក្រោយបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩។ សម្រាប់ថ្ងៃនេះ អាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានសហការជាមួយកម្លាំងចម្រុះ និងមន្ត្រីសុខាភិបាល រៀបចំការធ្វើតេស្តរហ័ស ទៅលើពលករខ្មែរទាំងនោះ នៅច្រកព្រំដែនដែលពួកគេ ធ្វើដំណើរឆ្លងកាត់មុនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក៕

website_news/2021170802.txt · Last modified: 2021/08/17 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki