website_news:2021170804

រកឃើញពលករវិជ្ជមានកូវីដដែលវិលចូលតាមច្រកអូរស្មាច់

https://kohsantepheapdaily.com.kh/ ១៤ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១០:៥៧

ខេត្តឧត្តរមានជ័យ ៖ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បើតាមលោកសមុទ្រ សុខនី គ្រូពេទ្យផ្នែក ចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់បានឱ្យដឹង គិតនៅព្រឹកថ្ងៃទី១៣ សីហា ថា នៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ពលករខ្មែរបានវិលចូលស្រុកវិញមានចំនួន៧១នាក់ ។ លោកបន្តថា ពលករខ្មែរទាំង៧១នាក់ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យនិងយកសំណាក ក៏រកឃើញវិជ្ជមានCOVID-19ម្នាក់ ត្រូវ បញ្ជូនទៅព្យាបាលភ្លាមៗ និងពលករផ្សេងៗបាននាំយកទៅធ្វើចត្តាឡីស័កទាំងអស់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានវិធានការយ៉ាងតឹងរឹងបំផុតក្នុងការធ្វើដំណើរឆ្លងដែន ជាពិសេសទៅលើពលករខ្មែរដើម្បីទប់ស្កាត់ជំងឺរោគរាតត្បាតCOVID-១៩ក្នុងសហគមន៍២០កុម្ភៈ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅរហូ តមកទល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១នេះ ត្រូវបានបើកឱ្យពលករខ្មែរ វិលចូលស្រុកជាធម្មតាឡើងវិញ ។

website_news/2021170804.txt · Last modified: 2021/08/17 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki