website_news:2021170806

រយៈពេល០២ថ្ងៃ នគរបាលប៉ុស្តិ៍បឹងសាគូ ឃាត់ពលករខ្មែរ បានចំនួន ២៨ នាក់ ធ្វើតេស្តវិជ្ជមាន ០៨ នាក់

http://www.fridaydailynews.com/ Sat,14 August 2021 (Time 01:21 PM)ដោយ ៖ លោក រ៉ម សាវី

បន្ទាយមានជ័យ ÷ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង យកចិត្តទុកដាក់ ពី លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការ នគរបាលការពារព្រំដែនគោក៩១១ និងយកចិត្តទុកដាក់អនុវត្តន៍ តាមបទបញ្ជារ គឺលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ តែងតែដឹកនាំកម្លាំង ធ្វើការសហការជាមួយកម្លាំងចម្រុះ ដើរល្បាត និងធ្វើការឃាត់ខ្លួនពលករខ្មែរ ដែលលួចឆ្លងដែនពីប្រទេសថៃ ចូលកម្ពុជាបានជាបន្តបន្ទាប់។

ដោយយោងតាមប្រភពពីលោក វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បឹងសាគូ នៃវរសេនាតូចការពារព្រំដែនគោក៩១១ បានប្រាប់សារព័ត៌មាន Friday Daily News យើងឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ថា ក្នុងរយៈពេល២ថ្ងៃ កម្លាំងរបស់លោក បានសហការជាមួយកម្លាំងចម្រុះធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន ២៨នាក់ ស្រី ០៦ នាក់ និង កុមារ ចំនួន ០៣ នាក់ ។ ក្នុងនោះលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៣ ខែសីហា គឺឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែន ដោយ ខុសច្បាប់ ពីប្រទេសថៃ ចូល ប្រទេស កម្ពុជា បានចំនួន ១១នាក់ និង យប់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១នេះ ឃាត់ខ្លួនពលរដ្ឋខ្មែរ ឆ្លងដែន ដោយខុសច្បាប់ ពីប្រទេសថៃ ចូល ប្រទេសកម្ពុជា បានចំនួន ១៧ នាក់បន្ថែមទៀត ។

លោកបន្ថែមថា ពលកខ្មែរដែលកម្លាំងប៉ុស្តិ៍បឹងសាគូ សហការជាមួយកម្លាំងចម្រុះឃាត់បានរយ:ពេល២ថ្ងៃ មានចំនួន ២៨ នាក់នោះ បន្ទាប់ពីសួរនាំរួច កម្លាំងរបស់លោក បានបញ្ជួន ទៅយកសំណាក នៅស្ថានីយរថភ្លើងក្នុងក្រុងប៉ោយប៉ែត ដោយធ្វើតេស្តជាមួយឧបករណ៍ Rapid លទ្ធផលឃើញថា វិជ្ជមាន ៨នាក់ ( បញ្ជាក់ នៅថ្ងៃទី១៣ ខែសីហា វិជ្ជមាន០៤នាក់ និង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១នេះ វិជ្ជមាន ០៤នាក់) ។ លោកនាយប៉ុស្តិ៍បឹងសាគូ បានបន្តថា ពលករខ្មែរ ទាំង២៨នាក់នោះ បន្ទាប់ពីធ្វើតេស្តរហ័សរួច អ្នកដែលវិជ្ជមាន០៨នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅទីតាំងមួយកន្លែងក្នុងក្រុងប៉ោយប៉ែតឈ្មោះ “តាំងប៊ុនហេង” និងលទ្ធផល អវិជ្ជមាន ចំនួន ២០នាក់ រួមជាមួយ កុមារ ០៣នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ៕

website_news/2021170806.txt · Last modified: 2021/08/17 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki