website_news:2021170809

នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនមេខ្យល់២នាក់ ព្យាយាមនាំពលករ លួចឆ្លងដែន ចូលទៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatAugust 15, 2021

បាត់ដំបង ៖ អនុវត្តតាមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងរួមសហការជាមួយ កម្លាំងកងពលលេខ៥៣ កម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹកនិងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូររំដួល នៃវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៩ បានឃាត់ខ្លួនពលរដ្ឋ២នាក់ កំពុងព្យាយាមនាំពលករលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើនៅពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោ ង២០និង៣០នាទី នៅចំណុចក្រោយរបងកាស៊ីណូ ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ មេខ្យល់ទាំង២នាក់ដែលឃាត់ខ្លួនមានឈ្មោះ កេ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២.ឈ្មោះ ឃឿង ដន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ្រោយពោន ឃុំកំពង់ឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ក្រោយពេលឃាត់បានសមត្ថកិច្ចសាកសួររួចមក ឈ្មោះ កេ វណ្ណៈ បានសារភាពថាខ្លួនពិតជាបាននាំពលករលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេ ទៅកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021170809.txt · Last modified: 2021/08/17 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki