website_news:2021170810

ពលករខ្មែរ ៦១៤នាក់ ចូលដល់កម្ពុជាតាមច្រកបន្ទាយមានជ័យ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលនៅសាកែវ បានចុៈទៅសំរួលដល់ក្រុមកម្មករ អាជីវករនៅផ្សារ៉ងគ្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារ ត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀត មកពីបាងកក និងបណ្តារខេត្តផ្សេងៗ ត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោល នៅមុខស្ថានអគ្គកុងស៊ុល តាំងពីរំលងអាធ្រាតយប់ថ្ងៃទី១៣សីហា។ ចំពោះករណីនេះ អគ្គកុងស៊ុលកម្ពុជា បានជួប និង ធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត និង សម្ថកិច្ចថៃ បានការឯកភាពជួលរថយន្តដឹកបងប្អូនកម្មករ និង ពលករចំនួន៥៨៨នាក់ ក្នុងនោះស្រី ១៥០នាក់ និងអ្នកមកពីបណ្តារខេត្តនាៗ២៦នាក់ ស្រី ១៥នាក់ សរុប ៦១៤នាក់ នាំពួកគាត់ចេញតាមច្រកអូបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជយ័ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរ យកពួកគាត់ទៅត្រួតពិនិត្យ និង ធ្វើចត្តាឡីសក្ក័បន្ត៕

website_news/2021170810.txt · Last modified: 2021/08/17 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki