website_news:2021170811

អភិបាលខេត្តប៉ៃលិនស្តីបន្ទោសក្រុមជួញដូរមនុស្សទាំងសងខាងព្រំដែន

https://www.khmertimeskh.com/ Khmer Times 14/08/2021

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានថ្កោលទោសក្រុមជួញដូរមនុស្សដែលបានបោកបញ្ឆោតពលរដ្ឋក្រីក្រ និងទន់ខ្សោយ ដោយរៀបចំគ្រោងការទុច្ចរិត ដើម្បីប្រាក់ដោយសន្យាថា នឹងទទួលបានការងារមានប្រាក់ខែខ្ពស់នៅប្រទេសថៃ។ ថ្លែងទៅកាន់ខ្មែរថាមស៍នៅថ្ងៃសុក្រនេះ លោកស្រីបាននិយាយថា “មានឈ្មួញ កណ្តាលពិតប្រាកដ ដែលដើរតួជាភ្នាក់ងារ និងជាអ្នកជ្រើសរើសឱ្យនិយោជកមានសក្តានុពលនៅប្រទេសថៃ ជាពិសេសការងារនៅផ្សារ ចម្ការផ្លែឈើ កសិដ្ឋាន កសិកម្មផ្សេងទៀត រោងចក្រ និងខាងសំណង់។ “ពលករដែលបានទៅប្រទេសថៃដោយស្របច្បាប់ចង់វិលត្រឡប់ទៅកន្លែងធ្វើការវិញ ដោយសារពួកគេត្រូវបានគេសន្យាថានឹងបន្តការងារ នៅពេលដែលពួកគេត្រឡប់ទៅវិញ ក្រោយពីជំងឺឆ្លងរាតត្បាត និងការចាក់វ៉ាក់សាំងរួច។ បម្រាបគោចរនៅទីនោះ និងការលំបាកផ្សេងទៀតធ្វើឱ្យពលករចំណាកស្រុកបន្តរស់នៅប្រទេសថៃយ៉ាងលំបាក។

លោកស្រីបាននិយាយថា “នៅពេលពួកគេត្រឡប់មកវិញរាល់លើក វាស្រដៀងនឹងពួកគេរើផ្ទះអ៊ីចឹង គឺពួកគេនាំយកអ្វីៗទាំងអស់មកជាមួយដែលធ្វើឱ្យយើងស្រមៃឃើញស្ថានភាពលំបាកចាត់ចែង និងគ្រប់គ្រង ដោយសារយើងចាំបាច់ត្រូវមានឡានដឹកទំនិញជាច្រើនគ្រឿង និងកន្លែងទុកដាក់ឥវ៉ាន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលរួមមានសត្វមាន់ទា និងសត្វចិញ្ចឹម។ ”លោកស្រីបាននិយាយថា លោកស្រីខឹងមេខ្យល់បោកប្រាស់ដែលទើបតែទុកពលករចោលក្រោយពីបាននាំពួកគេឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងដោយក្តីអាណិតអាសូរពីអាជ្ញាធរថៃដែលអាចជ្រើសរើសបញ្ជូនពួកគេត្រឡប់ទៅព្រំដែនវិញហើយប្រាប់យើងឱ្យដឹង ឬអាចឃុំខ្លួនពួកគេ។ លោកស្រី បាន ស្រីមុំបានចង្អុលបង្ហាញថា បន្ទាប់ពីការបិទព្រំដែនត្រូវបានអនុវត្តនៅគ្រប់ខេត្តទាំង ៧ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ លោកស្រីបានទាក់ទងជាមួយសមភាគីថៃរបស់លោកស្រីអភិបាលខេត្ត ចន្ថាបូរី (Chanthaburi) ហើយបានឱ្យដឹងថាពលករចំណាកស្រុកដែលវិលត្រឡប់មកវិញទាំងអស់នឹងត្រូវធ្វើតេស្តភ្លាមៗនៅពេលឆ្លងកាត់ព្រំដែន ហើយនឹងត្រូវបានចាត់ទុកជាអ្នកផ្ទុកវីរុសបំប្លែងខ្លួនថ្មី Delta នៃមេរោគ SARS-CoV-2 និងការសហការរបស់ភាគីថៃក្នុងការព្យាបាលពលករដោយសប្បុរស។

“លោក អភិបាលបានផ្តល់ព័ត៌មានឱ្យខ្ញុំដឹងអំពីការព្យាបាលដែលបានផ្តល់ដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងប្រទេសថៃ ហើយវាជាកាយវិការល្អនិងមានមនុស្សធម៌ ហើយវាមិនដូចអ្វីដែលជាការចោទប្រកាន់របស់មនុស្សគ្មានការទទួលខុសត្រូវមួយចំនួនកេងចំណេញលើការផ្សព្វផ្សាយមិនល្អ ដោយបំប៉ោងបញ្ហាតូចតាចអំពីការថែទាំ។លោកស្រីបាននិយាយថា “មនុស្សទាំងនេះក៏ជាមេខ្យល់ដែលជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនពលករទៅប្រទេសថៃដោយខុសច្បាប់ និងបោះបង់ចោលពលករ នៅពេលដែលពួកគេប្រឈមមុខនឹងការដើរល្បាតតាមព្រំដែន ឬមន្រ្តីសន្តិសុខថៃ។ នេះគឺជាចរិតអាត្មានិយម មិនទទួលខុសត្រូវ និងគ្មានបេះដូង”។ លោកស្រី បាន ស្រីមុំ បានសង្កត់ធ្ងន់ថា ការបិទខ្ទប់នេះក៏អាចឱ្យអាជ្ញាធរខេត្តពិនិត្យ និងរៀបចំយុទ្ធសាស្រ្តនៃវិធានការរបស់ពួកគេឡើងវិញ ដើម្បីធានាការគ្រប់គ្រងពលករចំណាកស្រុកត្រឡប់មកវិញឱ្យបាលល្អប្រសើរ រៀបចំកន្លែងបន្ថែមសម្រាប់ពួកគេ ព្រោះពួកគេជាច្រើននាក់បានរង់ចាំនៅចំណុចឆ្លងកាត់ព្រំដែនក្នុងប្រទេសថៃអស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលចំនួននេះត្រូវបានគេរំពឹងថានឹងខ្ពស់ជាងមុន។

“យើងបានរៀបចំខ្លួននិងចាត់ចែងបានល្អ និងបានទទួលជំនួយយ៉ាងច្រើនពីនាយករដ្ឋមន្ត្រីដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលករចំណាកស្រុករបស់យើងនៅប្រទេសថៃ។ ការបិទខ្ទប់គឺចាំបាច់ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង ជាពិសេសវីរុសបំប្លែងខ្លួនថ្មី Delta ហើយការបិទខ្ទប់រយៈពេលពីរសប្តាហ៍បានជួយបញ្ជៀសបញ្ហានេះ។ លោកស្រី បាន ស្រីមុំ បាននិយាយថា “ការបិទនេះក៏ផ្តល់ឱ្យយើងនូវពេលវេលាគ្រប់គ្រាន់ដើម្បីសម្អាតមជ្ឈមណ្ឌលចត្តាឡីស័ក និងធ្វើអនាម័យមណ្ឌលទាំងនោះដើម្បីទទួលអ្នកមកដល់ថ្មី ចាប់ពីថ្ងៃទី ១៣ ខែសីហា”៕

website_news/2021170811.txt · Last modified: 2021/08/17 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki