website_news:2021170901

សម្តេចតេជោ ៖ មណ្ឌលចត្តាឡីស័កតាមព្រំដែនពលករខ្មែរ តែជាង៧ពាន់នាក់ប៉ុណ្ណោះ

https://kohsantepheapdaily.com.kh/ ភ្នំពេញ១៧ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ០៩:២៨

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅតាមមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃមានពលករមកពីថៃកំ ពុងធ្វើចត្តាឡីស័កមានជាង៧ពាន់នាក់ប៉ុណ្ណោះ ដែលមានមួយចំនួនថយចុះ បន្ទាប់មានពីការចាក់វ៉ាក់សាំង ។ ថ្លែងក្នុងពិពីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជូនកុមារចាប់ពីអាយុ៦ដល់១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១បានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់មកដល់មកពេលនេះ ចំនួនពលកករខ្មែរមកពីថៃកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កតាមព្រំដែនកម្ពុជាមានការថយចុះជាងពេលកន្លងមក ។ សម្តេចគូសបញ្ជាក់ថា ៖«តាមរបាយការណ៍ដែលខ្ញុំទទួលបាននៅក្នុងមណ្ឌលចត្តឡីស័កនៅតាមព្រំដែននៅសល់ជាង៧ពាន់នាក់ ខណៈកន្លងមកមានជាង១ម៉ឺននាក់ ។ តួលេខនេះ បង្ហាញអត្រាអ្នកព្យាបាលជា ហើយចេញពីមណ្ឌលចត្តាឡីស័ក» ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញភាគីច្រើនសុទ្ធតែឆ្លងជំងឺកូវីដ១៩ ក្នុងនោះភាគីច្រើនជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតាតែម្តង ។

សម្តេចក៏បានឲ្យដឹងថា ៖«មុននេះយើងព្រួយបារម្ភធំណាស់ គឺពលករមកពីថៃ ប៉ុន្ដែដោយមានកិច្ចសហការ និងប្រតិបត្តិការល្អរវាងរដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃធ្វើឲ្យការវិលត្រឡប់ដោយរបៀបរៀបរាយរបស់ពលករយើងនៅក្នុងប្រទេសថៃបូកជាមួយនឹងវិធានការប្រកាន់យកប្រទេសថៃតាមព័ត៌មានខ្ញុំទទួលបាន គឺពលករយើងបានចាក់វ៉ាក់សាំងបានប្រមាណ៥២០០០នាក់ នៅក្នុងប្រទេសថៃ» ។ សម្ដេចតេជោ បានបន្ថែមថា មកដល់ពេលនេះមានពលករខ្មែរមកពីថៃ កំពុងធ្វើចត្តាឡីស័កតាមព្រំដែននៅសល់តែជាង៧ពាន់នាក់ប៉ុណ្ណោះ ។ ភាគច្រើនពលករមកពីថៃភាគច្រើនឆ្លងជំងឺកូវីដ-១៩ ប្រភេទដែលតា។ សម្ដេចតេជោ បានបញ្ជាក់ថា «សល់ជាង៧ពាន់នាក់ទេ ពលករមកពីថៃកំ ពុងនៅក្នុងមណ្ឌលចត្តាឡីស័កតាមព្រំដែន ការទប់ស្កាត់ការនាំចូលការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ជាការទប់ស្កាត់បានឆាប់រហ័ស» ។ សម្ដេចតេជោ បានបន្ថែមថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវវិធានការយុទ្ធសាស្ដ្រទាំង៦របស់រាជរដ្ឋាភិបាលជាពិសេសនោះ ធ្វើចត្តាឡីស័កតេស្ដរហ័ស ៕

website_news/2021170901.txt · Last modified: 2021/09/17 15:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki