website_news:2021170902

លោកនាយករដ្ឋមន្ត្រី៖ ពលករខ្មែរប្រមាណជាង ៥ ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងរួចហើយ នៅប្រទេសថៃ

https://www.postkhmer.com/ មុំ គន្ធា | Publication date 17 September 2021 | 09:01 ICT

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង នាព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនកុមារអាយុពី ៦ ឆ្នាំ ដល់អាយុក្រោម ១២ ឆ្នាំ នៅវិមានសន្តិភាពថា ពលករខ្មែរប្រមាណជាង ៥ ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងរួចហើយ នៅប្រទេសថៃ។ លោកមានប្រសាសន៍ថា៖ «ជាមួយគ្នានេះដែរនៅក្នុងមណ្ឌលចត្តាឡីស័កតាមព្រំដែននៅសល់ប្រមាណជាជាង ៧ ពាន់នាក់។ ពលករដែលវិលត្រលប់មកពីថៃ ភាគច្រើនឆ្លងវីរុសកូវីដ ១៩ ហើយវាសុទ្ធតែជាប្រភេទដែលតា»។ ទន្ទឹមនឹងនេះដែរ លោកក៏បានលើកពីការថយចុះនៃការឆ្លងរាលដាលនៃវីរុសកូវីដក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ រួចហើយ។ លោកបានបញ្ជាក់ថា ភ្នំពេញ និងខេត្តកណ្តាលជាតំបន់ដែលឆ្លងខ្លាំងតែពេលនេះមានការធ្លាក់ចុះ បើប្រៀបធៀបជាមួយនឹងខែមេសានិងឧសភា ទាំងការឆ្លង ការវិវត្តទៅជាធ្ងន់ធ្ងរ និងការស្លាប់ផងដែរ។លោក ហ៊ុន សែន បានថ្លែងថា៖ «នៅពេលវ៉ាក់សាំងជ្រាបក្នុងខ្លួន ទោះបីជាឆ្លងក៏មិនវិវត្តទៅធ្ងន់ធ្ងរដែរ ប៉ុន្តែកុំអាងលើវ៉ាក់សាំងនាំគ្នាភ្លេចការការពារនោះទេ។ វិធានការ ៣ ការពារ ៣ កុំ វិធានការរដ្ឋបាល និងវិធានការច្បាប់ ត្រូវតែបន្ត មិនមានការលើកលែងទេ»៕

website_news/2021170902.txt · Last modified: 2021/09/17 15:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki