website_news:2021170904

លួចឆ្លងដែនចូលទឹកដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់ មានទាំងជនពិការផងដែរ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៦ កញ្ញា ២០២១ដោយ Sorn Phanith

ពលករខ្មែរប្រុសស្រីចំនួន៩នាក់ នៅពេលឆ្លងដែនចូលក្នុងទឹកដីថៃហើយ បានជាប់គាំងចេញមិនរួច ដោយ សារទឹកអូរជន់ឡើងខ្លាំង នាំគ្នាត្រឡប់ថយក្រោយរង់ចាំទឹកស្រក ក៏ត្រូវសមត្ថកិច្ចប្រទះឃើញឃាត់ខ្លួនតែម្តង។សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនពលករប្រុសស្រីខាងលើនៅ ខណៈដែលសមត្ថកិច្ចចម្រុះការពារព្រំដែនគោកនៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានចុះល្បាតប្រទះឃើញនិងឃាត់ខ្លួនពលករប្រុសស្រីចំនួន៩នាក់ ខណៈពេលដែលក្រុមពលករទាំងអស់ប្រុងឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ។

តាមចម្លើយសារភាពរបស់ពលករ ដែលបានប្រាប់ដល់សមត្ថកិច្ចថា ករណីដែលពួកគេលួចឆ្លងដែនទៅប្រទេសថៃនេះ ក្នុងគោលបំណងជ្រកកោន ដើម្បីស្វែងរកការងារធ្វើ ហើយក្រៅពីនេះពួកគេនិងដើរសុំទាននៅក្នុងប្រទេសថៃផងចំពោះអ្នកដែលពិការ។ ពលករខ្មែរ ដែលឃាត់ខ្លួនខាងលើសរុបចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ រួមទាំងជនពិការចំនួន៤នាក់ ត្រូវកម្លាំងល្បាតព្រំដែនឃាត់ខ្លួននៅវេលាម៉ោង៣:៣៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចព្រំដែនក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ករណីពលករឆ្លងដែនខុសច្បាប់ខាងលើ ក្រោយសមត្ថកិច្ចធ្វើការសាកសួរ និងណែនាំអប់រំសមត្ថកិច្ចបានតម្រូវឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត ហើយបានអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញផងដែរ៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2021170904.txt · Last modified: 2021/09/17 15:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki