website_news:2021171103

ចាប់ខ្លួនពលដ្ឋខ្មែរប្រុសស្រីមកពី៥ខេត្ត ចំនួន២១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ០៩:២១

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងស្រុកម៉ាឡៃ នៅវេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន២១នាក់ ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នៅចំណុចគោលដៅដើមធ្នង់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្បាលទំនប់ ឃុំអូរសំពរ ស្រុកម៉ា ឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ ក្នុងនោះស្រីចំនួន០៧នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងស្រុកម៉ាឡៃ ធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរទាំងនោះមកពី០៥ខេត្ត ក្នុងនោះ ១-បន្ទាយមានជ័យ ចំនួន០៣នាក់, ២-កំពង់ធំ ចំនួន០៧នាក់, ៣-បាត់ដំបង ចំនួន០៣នាក់, ៤-ត្បូងឃ្មុំ ចំនួន០៧នាក់ និង៥-កំពត ចំនួន០១នាក់ ។ លោកមេបញ្ជាការបានបញ្ជាក់ថា៖ ក្រោយពីទប់ស្កាត់ សមត្ថកិច្ចក៏បាននាំប្រជាពលរដ្ឋទាំងនោះមកសួរនាំ និងធ្វើកិច្ចសន្យា រួចក៏បានប្រគល់ពួកគាត់ជូនទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីមានវិធានការបន្តតាមនីតិវិធី ៕

website_news/2021171103.txt · Last modified: 2021/11/17 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki