website_news:2021171204

សមត្ថកិច្ចកម្ពុជា ទទួលពលករខ្មែររាប់រយនាក់ពីអាជ្ញាធរថៃ

https://khmeread.com/ December 16, 2021 10:48AM

បាត់ដំបង ៖ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ៨១៩ បានចាត់កម្លាំងប៉ូលិសប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ សមត្ថកិច្ចនិយាយថា ពលករសរុបចំនួន១៣៨នាក់, ស្រី៥៩នាក់ និងក្មេង២៤នាក់ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ដោយក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស និងជាលទ្ធផល គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ចំណែកពលករចំនួន៧៤នាក់, ស្រី៣១នាក់ និងក្មេង១៤នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ សមត្ថកិច្ចបន្តទៀតថា ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចំនួន៥នាក់ (ស្រី៤នាក់) ហើយក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ៕

website_news/2021171204.txt · Last modified: 2021/12/17 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki