website_news:2021171205

កុងស៊ុលកម្ពុជានៅថៃ នាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរចំនួន១៦៧គ្រួសារដែលជួបការលំបាកដោយវិបត្តិកូវីដ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៦ ធ្នូ ២០២១ដោយ vann sokunthea

ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បានសហការជាមួយអាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តសាកែវ និងអង្គការ World Vision Foundation of Thailand ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរចំនួន១៦៧គ្រួសារ ដែលកំពុងស្នាក់នៅតំបន់អាគារ២០០បន្ទប់ និងធ្វើការនៅផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តសាកែវ សំរាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ស្បៀងអាហារទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ប្រេងឆា និងម៉ាស់ជាដើម។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានធ្វើការណែនាំអប់រំណែនាំ និងក្រើនរំលឹកបន្ថែមដល់បងប្អូនខ្មែរទាំងអស់ត្រូវថែទាំសុខភាព ដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរទៅក្រៅ និងធ្វើការ ហើយត្រូវឧស្សាលាងដៃ និងសាប៊ូ អាកុល ឬជែល ជាពិសេសបន្តអនុវត្តវិធានការ ៣កុំ៣ ការពារ ទោះបីពួកគាត់បានចាក់វ៉ាក់សាំងចំនួនពីរដូសហើយក៏ដោយ៕ អត្ថបទ ៖ កោះកែវ

website_news/2021171205.txt · Last modified: 2021/12/17 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki