website_news:2021180103

ពលរដ្ឋស្រុកអង្គរជុំជាង៣ពាន់នាក់វិលត្រឡប់ពីថៃ ក្រោយផ្ទុះជំងឺកូវីដ១៩តាមសហគមន៍

https://thmeythmey.com/m/ 15, Jan 2021 , 10:59 pm ដោយ: អ៊ីសា រ៉ហានី ( Isa Rohany )

សៀមរាប៖ គិតត្រឹមពាក់កណ្ដាលខែ មករា ប្រជាពលរដ្ឋស្រុកអង្គរជុំប្រមាណជាង៣ពាន់នាក់ហើយ ដែលបានវិលត្រឡប់ពីប្រទេសថៃ បន្ទាប់ពីប្រទេសជិតខាងនេះ ផ្ទុះជំងឺកូវីដ១៩ជាសហគមន៍។ តួលេខនេះ ហាក់មានចំនួនច្រើន តែអាជ្ញាធរថា បានទប់ស្កាត់ត្រឹមត្រូវ ដោយធានាថា ពលរដ្ឋទាំងនោះ ត្រូវធ្វើចត្ដាឡីស័កគ្រប់ៗគ្នា។

អភិបាលស្រុកអង្គរជុំ លោក លុក ផុស បានឱ្យដឹងថា ពលរដ្ឋស្រុកអង្គរជុំដែលចេញទៅធ្វើការនៅប្រទេសថៃ សរុបជាង៧ពាន់នាក់ ក្នុងនោះជាង៣ពាន់នាក់ហើយ ដែលបានវិលត្រឡប់មកស្រុកវិញ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ និងក្រោយផ្ទុះជាសហគមន៍ក្នុងប្រទេសថៃ។ លោកបន្ថែមថា អាជ្ញាធរបានរៀបចំទៅទទួល និងនាំពួកគេទៅធ្វើចត្ដាឡីស័កបានត្រឹមត្រូវ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប មុននឹងអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ចូលក្នុងភូមិបាន។

ក្នុងកាលៈទេសៈនេះ នៅពេលដែលប្រទេសថៃមិនទាន់ស្ងប់ស្ងាត់ពីជំងឺកូវីដ១៩ ពលរដ្ឋស្រុកអង្គរជុំខ្លះបានងាកទៅធ្វើចម្ការដំឡូក ខ្លះធ្វើកសិកម្មផ្សេងៗ ចិញ្ចឹមសត្វ និងខ្លះទៀតចេញធ្វើការសំណង់នៅក្នុងស្រុក និងទីក្រុងជាដើម៕

website_news/2021180103.txt · Last modified: 2021/01/19 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki