website_news:2021180105

ដោយសារតែបញ្ហាក្រពះសំខាន់ ប៉ុន្តែគួរយល់ដឹងពីកាលៈទេសៈផង

https://kohsantepheapdaily.com.kh/ ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៨:៣៥

បន្ទាយមានជ័យ ៖ ដ្បិតមួយរយៈចុងក្រោយបន្ទាត់ព្រំដែនកម្ពុជាថៃត្រូវបានរឹតបណ្តឹង ដើម្បីការពារអ្នកឆ្លងដែនខុសច្បាប់ពោល គឺដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ចូលសហគមន៍ក៏ដោយក៏មានពលករខ្មែរមួយចំនួន នៅតែបន្តលួចឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថានដដែល ។ ជាក់ស្តែងពលករខ្មែរ៦នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃចាប់ក្នុងស្រុកអារញ្ញ និងស្រុកខ្លងហាតខេត្តស្រះកែវ កាលពីថ្ងៃទី១៥ មករា ២០២១ ។ ពលករទាំងនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែ៤នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅក្នុងស្រុកអារញ្ញ និង២នាក់ចាប់នៅស្រុកខ្លងហាត ក្រោយលួចឆ្លងដែនចេញពីកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រនិងកាសែតក្នុងស្រុករបស់ថៃ១ ។ ក្រោយសាកសួរពលករទាំងនេះ ប្រាប់សមត្ថកិច្ចថៃថា បំរ៉ុងទៅរកការងារធ្វើលើទឹកដីថៃព្រោះនៅស្រុកកំណើតគ្មានការងារធ្វើ។ ក្រោយពិនិត្យសុខភាពពលករទាំងនេះគេប្រគល់ឲ្យសមត្ថកិច្ចជំនាញដើម្បីចាត់ការបន្តតាមនិតិវិធី៕

website_news/2021180105.txt · Last modified: 2021/01/19 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki