website_news:2021180107

កិច្ចប្រជុំបន្ទាន់ ស្តីពីការគ្រប់គ្រងពលករ ហូរចូលមកពីប្រទេសថៃ មានការកើនឡើង

https://www.rasmeinews.com/ 15 January, 2021

ដោយៈ គ្រញូង/បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅក្នុងវិទ្យាល័យ កំរៀង ស្រុកកំរៀង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការ គ្រប់គ្រងពលករ មានការកើនឡើង នៃការផ្ទុះជំងឺកូវីដ ១៩ ចំពោះពលករទើបត្រឡប់មក ពីប្រទេសថៃ នៅស្រុកជាយដែន ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃនិងក្តាប់សភាព ការណ៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ក្នុងស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

បន្ទាប់ពីបានស្តាប់នូវ សេចក្តីរាយការណ៍ របស់លោកអភិបាល ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន បានឱ្យដឹងថា តាមរយៈទាហាន ទំនាក់ទំនង កម្ពុជា-ថៃ និងការផ្តល់ព័ត៌មានពីភាគីថៃ គឺថាមានករណីសង្ស័យ ពលករមួយចំនួន ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ មានមួយចំនួន ផ្ទុកជំងឺកូវីដ ១៩ ដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំពួកគាត់ឲ្យរស់នៅសម្រាក ធ្វើចត្តាឡីស័ក ដាច់ដោយឡែក ពីពលករផ្សេងៗទៀត។

លោក ងួន រតនៈ បានមានប្រសាសន៍ ណែនាំជម្រុញ ដល់រដ្ឋបាលស្រុក ត្រូវរៀបចំបន្ទប់ ទឹកបន្ថែម និងរៀបចំផ្លូវឱ្យពួកគាត់សម្រាប់ប្រើប្រាស់ ដើម្បីជៀសវាងការប្រើប្រាស់ជាមួយពលករផ្សេងទៀត និងពង្រឹងបន្ថែម កម្លាំងយាមកាម ឱ្យបានហ្មត់ចត់ និងច្បាស់ លាស់ នៅតាមបន្ទាត់ព្រំដែន និងបន្តដាក់កម្លាំងត្រួតពិនិត្យរថយន្តតាក់ ស៊ីនៅតាមដងផ្លូវបន្ថែម ជៀសវៀងកុំឲ្យពួកគាត់ចូលទៅដល់មូលដ្ឋានដែលជាកន្លែងរស់នៅរបស់ពួកគាត់ ដើម្បីបង្ការ ការពារកុំឲ្យជំងឺកូវីដ-១៩ ចូលក្នុងទៅក្នុងសហគមន៍ដែលនាំឲ្យឆ្លង រីករាលដាល ពេញមូលដ្ឋាន ដែលពួកគាត់រស់នៅ៕/V-PC

website_news/2021180107.txt · Last modified: 2021/01/19 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki