website_news:2021180206

ពលករខ្មែរ ជាអ្នកស្ងោរត្រីនៅប្រទេសថៃ លួចឆ្លងដែនតាមទូកពីខេត្តត្រាត ចូលតាមខេត្តកោះកុង រួចឡើងតាក់ស៊ីមកដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

https://khmernote.com.kh/ February 18, 2021 Khmernote Media

ខេត្តព្រះសីហនុ៖ ករណីឆ្លងដែនខុសច្បាប់មួយដោយបុរសជនជាតិខ្មែរម្នាក់បានរត់ពីប្រទេសថៃ មកដល់ស្រុកកំណើតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ សហការណ៍ជាមួយក្រុមគ្រូពេទ្យ នាំយកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង។ បើតាមប្រភពព័ត៌មានបានអោយដឹងថា បុរសជនជាតិខ្មែរ អាយុ៤១ឆ្នាំខាងលើ មានឈ្មោះថា កា យ៉ុន មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើយោងតាមរបាយកាណ៍របស់សមត្ថកិច្ចបានអោយដឹងដែរថា កាលពីយប់ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បុរសរូបនេះបានលួចឆ្លងដែនចេញពីខេត្តត្រាត ប្រទេសថៃ តាមទូកមកដល់ព្រំប្រទល់ប្រទេសខ្មែរ ស្ថិតក្នុងខេត្តកោះកុង រួចបានឡើងតាក់ស៊ី ជិះមកដល់ផ្សារវាលរេញ មុននឹងធ្វើដំណើរបន្តទៅកាន់ផ្ទះរបស់ខ្លួនដែលស្ថិតនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

website_news/2021180206.txt · Last modified: 2021/02/18 14:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki