website_news:2021180211

លោកលឹង សុផុន៖ ពលករខ្មែរជាងមួយសែននាក់នឹងប្រឈមបញ្ហាផ្លូវច្បាប់ពីអាជ្ញាធរថៃ ដោយសារមិនធ្វើបណ្ណស្របច្បាប់

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 17/02/2021 - 11:43 ដោយ៖ជួប នរក្សា

ពលករខ្មែរនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃតម្រូវឲ្យធ្វើបណ្ណស្របច្បាប់ ដើម្បីឲ្យពួកគេអាចបន្តធ្វើការងារ និងសម្រួលដល់ការរស់នៅរបស់ពួកគេក្នុងប្រទេសថៃ។ ដំណើរការធ្វើបណ្ណស្របច្បាប់នេះមានរយៈពេលមួយខែចាប់ពីថ្ងៃទី១៥មករា ដល់ថ្ងៃទី១៣កុម្ភៈ។ យ៉ាងណាក៏ដោយគិតត្រឹមថ្ងៃទី១៧កុម្ភៈនេះ លោកលឹង សុផុន មន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិពីខេត្តឈុនបុរីប្រទេសថៃ ថា មានពលកររហូតដល់ទៅ១សែននាក់ មិនទាន់បានចុះឈ្មោះធ្វើបណ្ណស្របច្បាប់ទៅតាមវិធានការរបស់អាជ្ញាធរថៃ។ បើតាមលោកលឹង សុផុន ការខកខានមិនបានធ្វើបណ្ណស្របច្បាប់ដូច្នេះនឹងធ្វើឲ្យពលករខ្មែរទាំងជាង១សែននាក់នោះនឹងប្រឈមបញ្ហាផ្លូវច្បាប់ពីសំណាក់អាជ្ញាធរថៃ។

website_news/2021180211.txt · Last modified: 2021/02/18 14:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki