website_news:2021180302

អំពាវនាវដល់បងប្អូនពលករទៅដល់កំពង់ធំ សូមចូលរួមទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម “

https://www.rasmeinews.com/ 17 March, 2021

ដោយ: ភ្នំស្វាយ / កំពង់ធំ: រដ្ឋបាលកំពង់ធំ បានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម” ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី ១៦ ខែមីនា ចំនួន ១០៤នាក់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ។ លោកបានអំពាវនាវអោយអនុវត្តនូវទិសស្លោក ថា ៖ ៣ ការពារ៖ គឺ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ។ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ ៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ចាប់ពី មួយម៉ែត្រកន្លះឡើងទៅ។ ឯ ៣ កុំ៖ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ។ ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ។ ៣. កុំប៉ះពាល់គ្នា។ លើសពីនេះទៀត លោកក៏បានពន្យល់ពីសារ:សំខាន់ នៃការធ្វើចត្តាឡីស័ក និងច្បាប់ស្ដីពីការផាកពិន័យជាសាច់ប្រាក់កំឡុងពេលកូវីដ ១៩។

សូមរំលឹកថា រៀងរាល់ព្រឹក ថ្នាក់ដឹកនាំខេត្តកំពង់ធំ តែងជួបសំណេះសំណាលជាមួយបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ទើបមកថ្មី ហើយសម្រាកមួយយប់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ ឬមណ្ឌលតាមស្រុក ឯទៀត ៕

website_news/2021180302.txt · Last modified: 2021/03/18 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki