website_news:2021180305

នគរបាលប្រឆាំងការជួញដូរនិងការពារអនីតិជន បញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងខេត្ត

http://cambodiapolice.com/policekh/ 5:48 pm 17 មីនា 2021

បន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ០២នាក់ ជាមេខ្សល់នាំពលករឆ្លងដែនដោយខុសច្បាប់និង០១នាក់ទៀត ជាអ្នកផ្តល់ទីតាំងលាក់ពលករសម្រាប់ឆ្លងដែន ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដែលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ហើយត្រូវបានធ្វើការឃាត់ខ្លួននៅវេលាម៉ោង០៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះជនសង្ស័យពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ចំនួន ០២នាក់ ដែលលួចនាំពលករចំនួន១៤នាក់ ស្រី ០៩នាក់ ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកស្រីឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថា៖ ជនសង្ស័យជាមេខ្សល់ ចំនួន០២នាក់ មាន៖១/-ឈ្មោះ ចក់ វី ហៅ ០៩ ភេទប្រុស អាយុ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនសង្ស័យជាមេក្លោង។២-ឈ្មោះឆន វាសនា ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ជនសង្ស័យជាមេខ្យល់ ។

ជនទាំង០២នាក់នេះ ពាក់ព័ន្ធករណីនាំពលករប្រុស ស្រីចំនួន១៤នាក់ យកមកលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។៣/-ឈ្មោះអោម ចាន់រ៉ា ភេទប្រុសអាយុ៦៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ដែលមិនសហការជាមួយសមត្ថកិច្ចសង្ស័យផ្តល់ទីតាំងឲ្យមេខ្សល់ លាក់ពលករបំរុងឆ្លងដែនទៅប្រទេសថៃ។ លោកស្រីឧត្តមសេនីយ៍ស្នងការរងក៏បានបញ្ជាក់ទៀតថា៖ជនសង្ស័យជាមេខ្សល់ទាំង០២នាក់និងម្ចាស់ផ្ទះសំណាក់សង្ស័យផ្តល់ទីតាំងនោះ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសលាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ដោយឡែកពលករទាំង១៤នាក់ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានធ្វើកិច្ចសន្យាអប់រំពួកគាត់រួចហើយ បានឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕

website_news/2021180305.txt · Last modified: 2021/03/18 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki