website_news:2021180504

សមត្ថកិច្ចនាំខ្លួនពលករប្រុសស្រីចំនួន ១៣នាក់ ដែលត្រឡប់ពីប្រទេសថៃប្រគល់ឲ្យគ្រូពេទ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ

https://www.gntimes.com/news/ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១

បាត់ដំបង÷ យោងតាមនគរបាលការពារព្រំដែនបានបញ្ជាក់ប្រាប់ឲ្យដឹងថា ពលករខ្មែរចំនួន ១៣នាក់ ដែលបានត្រឡប់មកពីប្រទេសថៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ ខណះដែលពួកគេកំពុងធ្វើដំណើរចូលមកស្រុកកំណើតវិញ ក្នុងគោលបំណងគេចវេសពីការអនុវត្តចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល។ ការឃាត់ខ្លួនពលករទាំងអស់ខាងលើនេះដែរ ធ្វើឡើងខណះដែលកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែនបានចុះល្បាតនៅតាមបណ្តាច្រកតូចៗ នៅតាមព្រំដែន ដើម្បីអនុវត្តតាមវិធានការស្តីពិការត្រួតពិនិត្យពលករឆ្លងដែន និងមេខ្យល់នាំពលករចេញចូលប្រទេសថៃដោយខុសច្បាប់ ។ ប្រភពដដែលបានបន្តថា: ពលករទាំង១៣នាក់ នៅថ្ងៃខាងលើបាននាំគ្នាលួចឆ្លងដែនដោយចេញពីទឹកដីថៃ ហើយចូលមកប្រទេសកំណើតវិញកាត់តាមត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូលេខ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករខ្មែរទាំងអស់សរុបចំនួន ១៣នាក់ក្នុងនោះបុរសចំនួន ៤នាក់ ស្ត្រីចំនួន ៦នាក់ និងក្មេងប្រុស ចំនួន ៣នាក់ ផងដែលពួកគេនាំគ្នាព្យាយាមគេចវេសមិនចូលធ្វើចត្តាឡីស័កក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង។ បន្ទាប់ពីការសាកសួរនិងណែនាំអប់រំរួចរាល់កម្លាំងការពារគោលដៅតំបន់ព្រំដែនបានប្រគល់ពលករទាំង ១៣នាក់ ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំយកទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ ៣២ តាមវិធានសុខាភិបាល៕

website_news/2021180504.txt · Last modified: 2021/05/19 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki