website_news:2021180506

គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃមាន៤៦នាក់

https://kohsantepheapdaily.com.kh/ Siem Reap ១៥ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២១:២០

ខេត្តសៀមរាប ៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៤៦នាក់ ស្រី២៣នាក់ ក្នុងនោះកុមារា ៦នាក់ កុមារី ២នាក់ មានដូចខាងក្រោម ៖

១-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត ៖ ចំនួន ៧នាក់ ស្រី ៤នាក់ កុមារា ០០នាក់ កុមារី ២នាក់។

២-សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៣១នាក់ ស្រី ១៤នាក់ កុមារា ៦នាក់ កុមារី ១នាក់។

៣-សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៤-សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៣នាក់ ស្រី ២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៥-ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

៦-ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ៥នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ៣នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៤៦នាក់ ស្រី ២៣នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអស់ហើយ ៕

website_news/2021180506.txt · Last modified: 2021/05/19 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki