website_news:2021180802

ពលករ១៥១នាក់ក្នុងចំណោម ៧៥៥នាក់មានវិជ្ជមានកូវីដ១៩ ពីរថ្ងៃនេះ

https://www.khmertimeskh.com/ Khmer Times August 15, 2021

ពលករខ្មែរសរុប ៧៥៥នាក់ បានឆ្លងព្រំដែនតាមច្រកស្រះកែវ ប្រទេសថៃ រវៀងម៉ោង៤រសៀលម្សិលម៉ិញ និងម៉ោង៦ព្រឹកនេះ។ ក្នុងចំណោមពលករទាំងនោះ មាន១៥១នាក់ បានធ្វើតេស្ត៍មានវិជ្ជមានកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅកន្លែងព្យាបាលក្នុងទីរួមខេត្តបន្ទាយមានជ័យ។ នេះមានន័យថា ក្នុងចំណោមពលករទាំងអស់ ពួកគេ២០ភាគរយបានធ្វើតេស្ត៍មានវិជ្ជមានកូវីដ១៩។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតខ្មែរថាមស៍ថា ច្រកព្រំដែនបានបើក២៤ម៉ោងក្នុងមួយថ្ងៃ ចាប់តាំងពីព្រំដែនបានបើកឡើងវិញនៅយប់ថ្ងៃទី១២ ខែសីហា ហើយបានទទួលពលករទាំងយប់ ដោយគ្មានឈប់សម្រាកឡើយ។ លោកបានបញ្ជាក់ថា មិនដូចច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតដែលមានការចុះបញ្ជីឯកសារចេញចូលម៉ឺងម៉ាត់ វិធានការបែបនេះមិនបានអនុវត្តឱ្យបានហ្មត់ចត់នៅច្រកអូរបីជាន់ឡើយ៕

website_news/2021180802.txt · Last modified: 2021/08/18 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki