website_news:2021180805

ពលករខ្មែរ ជាង២០០នាក់ ខកខ្លួននៅប្រទេសថៃ បានទៅកកកុញនៅស្ថានកុងស៊ុលខ្មែរ សុំអន្តរាគមន៍មកកម្ពុជា

https://cen.com.kh/ Posted ByPen Srey NeatAugust 16, 2021

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរធ្វើការនៅថៃ ក្នុងនោះអ្នកខ្លះខកខ្លួន មិនមានការងារធ្វើអ្វីទាំងអស់ ចំនួន ២៣៧នាក់ ត្រូវបានអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ជួយសម្របសម្រួលឱ្យបានចូលមកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ និងច្រកប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏បាននាំពួកគេទៅកាន់កន្លែង ត្រួតពិ និត្យសុខភាព និងធ្វើចត្តាឡីស័កផងដែរ។

មន្ត្រីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមពលករខ្មែរ ២៣៧នាក់ខាងលើនេះ មានអ្នកខ្លះបានជួលរថយន្តគេទៅឈប់នៅមុខអគ្គកុងស៊ុលខ្មែរក្នុងខេត្តស្រះកែវ តែម្ដង ដោយស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីបានចូលដីខ្មែរវិញ និងពលករខ្លះទៀត តែលតោលគ្មានការងារធ្វើអ្វីទាំងអស់ ដោយសារចាញ់បោកមេខ្យល់ដឹកយកទៅទម្លាក់ចោលនៅស្ថានអគ្គកុងស៊ុលផងដែរ។ ក្នុងគ្រាដែលឃើញកម្មករតែលតោល និងកកកុញនៅមុខស្ថានអគ្គកុងស៊ុលខ្មែរបែបនេះ, អគ្គកុងស៊ុលខ្មែរ ក៏បានជួយអន្តរាគមន៍នាំមកពួកគេមកឆ្លងដែននៅច្រកអូរបីជាន់ និងច្រកអន្តរជាតិប៉ោយប៉ែត ដោយប្រគល់ជូនទៅសមត្ថកិច្ចខ្មែរ ដើម្បីពិនិត្យសុខភាព និងរៀបចំបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

website_news/2021180805.txt · Last modified: 2021/08/18 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki