website_news:2021180808

បើកព្រំដែនឡើងវិញ៖ ពលករខ្មែរ វិលពីថៃ តាមច្រកព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ មានជាង ២.០០០ នាក់ ក្នុងរយៈពេល ២ ថ្

ងៃ https://www.rasmeinews.com/ 15 August, 2021

ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ ក្រោយពីរាជររដ្ឋាភិបាលកម្ពុជា បើកព្រំដែនឡើងវិញ សម្រាប់ពលករខ្មែរ វិលពីប្រទេសថៃ គេសង្កេតឃើញថា តាមច្រកព្រំដែនតំបន់ និងច្រករបៀងនានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ២ ថ្ងៃ(ថ្ងៃទី១៣ និង ១៤ ខែសីហា ឆ្នាំ២០២១) កន្លងមកនេះ មានពលករខ្មែរជាង ២.០០០ នាក់ បានវិលមាតុភូមិនិវត្តិន៍ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរង ទទួលផែននគរបាលការពារព្រំដែនគោក ខេត្តបន្ទាយមានជ័យ បានអោយដឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ថាៈ នៅបណ្តោយព្រំដែនកម្ពុជា ថៃ ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ក្នុងផ្នែកដែលកម្លាំង នគរបាលការពារ ព្រំដែនគោក ៤ វរៈ ៨១៥, ៨៩១, ៩១១ និង ៧០៨) នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ឈរជើង បានកំណត់គោលដៅ ល្បាតព្រំដែន និងទប់ស្កាត់ពលករខ្មែរ និងបរទេសឆ្លងដែនខុសច្បាប់ ចំនួន ៣១៤ គោលដៅ ។ លោកបានបន្តថាៈ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ជាអោយបិទខ្ទប់ព្រំដែន ដើម្បីគ្រប់គ្រង ការរីករាលដាល ជំងឺកូវីដ១៩ មេរោគប្រភេទបំប្លែងថ្មី ដែលតា (Delta) ចំនួន១៤ថ្ងៃ ហើយគិតមកត្រឹម ម៉ោង ២៣និង៥៩ នាទី អធ្រាត្រ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កន្លងមក នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃភូមិសាស្ត្រខេត្តនេះ មានពលករខ្មែរ រាប់រយនាក់ ដែលជាប់គាំងនៅព្រំដែន ខាងទឹកដីថៃ និងខាងទឹកដីកម្ពុជា គឺនៅក្នុងភូមិសាស្ត្រ ស្រុកអារញ្ញប្រាថេត ស្រុកគោកស៊ូង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួួ កខេត្តបន្ទាយមានជ័យ។

ក្នុងនោះ កងកម្លាំង និងអាជ្ញាធរ នៃភាគីទាំង ២ បានរៀបចំជំរំតង់មួយចំនួន អោយពលករ ជ្រកកោន បណ្តោះអាសន្ន នៅលើបន្ទាត់ព្រំដែន។ គោលដៅទាំងនោះ មាន ៦ គោលដៅ នៅខាងទឹកដីថៃ ក្នុងភូមិសាស្ត្រ ស្រុកអារញ្ញប្រាថេត ទល់មុខភូមិសាស្ត្រ ស្រុកម៉ាឡៃ។ មាន២គោលដៅ ខាងទឹកដីថៃ នៅម្តុំផ្សាររោងក្លឿ ភូមិសាស្ត្រអារញ្ញ ទល់មុខភូមិសាស្ត្រ ក្រុងប៉ោយប៉ែត។ ១គោលដៅខាងទឹកដីកម្ពុជា នាច្រកអូរបីជាន់ ស្រុកអូរជ្រៅ ឈមស្រុកគោកស៊ូងនិង១គោលដៅខាងទឹកដីកម្ពុជា នៅច្រកបឹងត្រកួន ស្រុកថ្មពួក ឈមនឹងភូមិសាស្ត្រ ស្រុកតាប្រាយ៉ា ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហាថាៈ ក្នុងពេលដែលកម្ពុជា បើកព្រំដែនឡើងវិញ សម្រាប់លំហូរពលករ ពីប្រទេសថៃ ក្រៅពីពលករខ្មែរ ដែលវិលវិញ តែបានជាប់គាំង នៅតាមបណ្តោយព្រំដែន រយៈពេល ១៤ ថ្ងៃ ក៏បន្ថែមពលករខ្មែរ ដែលធ្វើការនៅកន្លែងការងារ នៅរាជធានីបាងកក និងខេត្តនានា ក៏បានសម្រុក វិលវិញដែរ។ ជាងនេះទៅទៀត ក៏មានកម្មករខ្មែរ រាប់រយនាក់ នៅផ្សាររោងក្លឿ នាស្រុកអារញ្ញ ក៏បានវិលវិញ ហើយគេ រំពឹងទុកថា នឹងមានពលករខ្មែរ រាប់ពាន់នាក់ ដែលធ្វើការនៅប្រទេសថៃ នឹងបន្តវិលមកកម្ពុជា ទាំងតាមព្រំដែន នៃភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ក៏ដូចជា ភូមិសាស្ត្រខេត្តព្រំដែនគោកនឹងប្រទេសថៃ មានខេត្តកោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ និងខេត្តព្រះវិហារ ផងដែរ ។ លោកបានបន្តថាៈ ក៏ប៉ុន្តែអាជីវករខ្មែរ ប្រមាណ ១០.០០០ នាក់ ដែលប្រកបរបរ នៅផ្សាររោងក្លឿ មិនចង់ចាកចេញ ពីប្រទេសថៃទេ ព្រោះពួកគេ បានប្រកបរបរ រកស៊ីនៅទីនោះ ហើយពួកគេស្វះស្វែង រកអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ច ភាគីទាំង ២ ដើម្បីបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ។

ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តស្រះកែវ កាលពីកិច្ចប្រជុំ ឈរលើស្ពានព្រំដែន កាលពីថ្ងៃទី១៣ ខែសីហា បានស្នើសុំរាជរដ្ឋាភិបាល របស់ផងខ្លួន ដើម្បីកំណត់ពេល ដ៏ខ្លីខាងមុខ អនុញ្ញាតអោយគ្រូពេទ្យកម្ពុជា អាចចូលទៅចាក់វ៉ាក់សាំង ជូនអាជីវករទាំងនះ នៅលើស្ពានមិត្តភាព នាច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ឬទីតាំង ២ ទៀត ដែលភាគីទាំង ២ បានកំណត់ ក្នុងតម្រាយផ្លូវ៕/V

website_news/2021180808.txt · Last modified: 2021/08/18 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki