website_news:2021180809

ពលករខ្មែរ១៧នាក់ត្រូវយោធាថៃចាប់ខ្លួនខណ:ដែលពួកគេបម្រុងឆ្លងដែន ចូលប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១៦ សីហា ២០២១ដោយ sopheak khoun

(បាត់ដំបង)៖ ពលករខ្មែរ ចំនួន១៧ នាក់ ត្រូវបានកម្លាំងយោធាថៃចាប់ខ្លួន ខណ:ដែលពួកគេបម្រុងឆ្លងអូរព្រំដែន ដើរកាត់ព្រៃ ដើម្បីចូលទៅរកការងារធ្វើ ដោយខុសច្បាប់ ក្នុងប្រទេសថៃ។ ការឃាត់ខ្លួននេះ គឺបានធ្វើឡើង វេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៨ ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។ មុនពេលឃាត់ខ្លួន គឺកម្លាំងកងរយ លេខ១៣០៦ បានល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរដែលកំពុងដើរកាត់ព្រៃ ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ ក៏បានឃាត់ខ្លួនតែម្តង។

ពលករទាំង១៧នាក់ គឺមានប្រុស៩នាក់ និងស្រី៨នាក់ ដែលមកពីបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដោយមានបំណង ឆ្លងចូលទៅរកការងារធ្វើ នៅក្នុងខេត្តច័ន្ទបុរី ដើម្បីបេះផ្លែមៀន ខ្លះទៅកាន់ខេត្តសមុទ្រប្រាកាន និងទីក្រុងបាងកកដើម្បីធ្វើការងារកសាងដោយពួកគេត្រូវចំណាយលើការឆ្លងដែនអស់ម្នាក់៤.០០០ ទៅ៦.០០០ បាត។

ក្រោយការឃាត់ខ្លួន និងពិនិត្យសុខភាព ពួកគេទាំងអស់គ្នារួចមក កម្លាំងយោធាថៃ បានប្រគល់ឲ្យនគរបាលការពារព្រំដែនកម្ពុជាវិញ៕ (ដោយ)៖ សោ និយមរ័ត្ន

website_news/2021180809.txt · Last modified: 2021/08/18 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki