website_news:2021181008

ឃាត់រថយន្តសង្ស័យ ក្នុងស្រុកអារញ្ញ ឃើញពលករខ្មែរ ៧ នាក់ ដែលឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៥ តុលា ២០២១ដោយ Sorn Phanith

ជនជាតិថៃម្នាក់ ដែលជាអ្នកបើកបររថយន្ត ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងពលករខ្មែរចំនួន ៧ នាក់ ក៏ត្រូវបាននាំយកទៅសាកសួរដែរ ពាក់ព័ន្ធនឹងករណីលបឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដើម្បីរកការងារធ្វើ។ ការឃាត់រថយន្តនេះគឺបានធ្វើឡើងនៅវេលាម៉ោង ៨ និង ៥០ នាទី ព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ ៣៤៨ ក្នុងឃុំណងស័ង្ខ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។ នៅមុនពេលប្រតិបត្តិការ គឺកម្លាំងតម្រួតនៃអធិការដ្ឋានស្រុកអារញ្ញ បានស្ទាក់ឃាត់រថយន្តមួយគ្រឿងបន្ទាប់ពីមានការសង្ស័យ ដោយរថយន្តនោះម៉ាក តូយូតា សូឡូណា ពណ៌មាស ពាក់ស្លាកលេខ បាងកក ៩០៣៩ ដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅ ពីគោកខ្យូង ឆ្ពោះទៅអារញ្ញប្រាថេត។ នៅពេលឃើញសមត្ថកិច្ច ស្រាប់តែរថយន្តនោះបានបួងចង្កូតឆ្លងកាត់សួនពុះចែកទ្រូងផ្លូវបម្រុងត្រឡប់ក្រោយ បណ្តាលឲ្យជាប់នៅទីនោះតែម្តង។

ក្រោយពេលសមត្ថកិច្ចចូលពិនិត្យ គឺសង្កេតឃើញថា មានជនជាតិថៃម្នាក់ជាអ្នកបើកបរ ដោយឡែកនៅក្នុងរថយន្តមានពលករខ្មែរចំនួន ៧ នាក់ ក្នុងនោះស្រី ៣ នាក់ ដែលពួកគេបានជិះរថយន្តបម្រុងបន្តចូលទៅក្នុងទឹកដីថៃរកការងារធ្វើ។ បច្ចុប្បន្នអ្នកបើកបរដែលជាជនជាតិថៃ ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយឡែកពលករខ្មែរទាំង ៧ នាក់ កំពុងត្រូវបានបញ្ជូនទៅអធិការដ្ឋាន ស្រុកអារញ្ញប្រាថេតដើម្បីសាកសួរបន្ត៕សោ និយមរ័ត្ន

website_news/2021181008.txt · Last modified: 2021/10/18 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki