website_news:2021190107

ពលករខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅប្រទេសថៃ

https://kampucheathmey.com/ on January 18, 2021 By Sokhom Khon

ពលករខ្មែរម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានអាជ្ញាធរនៃប្រទេសថៃ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នាខេត្តប្រាជីនបុរី ។

តាមការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថៃ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤៩ នាទីថ្ងៃត្រង់ ក្នុងភូមិសាស្ត្រភូមិ២ ឃុំបានណា ស្រុកកាប៊ិនបុរី ខេត្ត ប្រាជីនបុរី ប្រទេសថៃ។ នៅកន្លែងកើតហេតុ គេសង្កេតឃើញថា ម៉ូតូដែលបង្កឡើងដោយខ្លួនឯងនោះ ម៉ាកហុងដា វេវ ធុនC110 ពណ៌ ស ខ្មៅពាក់ស្លាកលេខ ស្រះកែវ ២៩៤៤ បើកបរដោយឈ្នោះ សាន់ ម៉េងហន ភេទប្រុស អាយុ៣៥ ឆ្នាំ និងអ្នករួមដំណើរ គឺជាជនជាតិខ្មែរដូចគ្នា។

តាមការអះអាងពីសមត្ថកិច្ចថៃ បានបញ្ជាក់ថា មូលហេតុគឺដោយសារតែការបើកបរមានល្បឿនលឿន លុះដល់ត្រង់ចំណុចផ្លូវកោង មិនអាចយកចង្កូតមកវិញបាន ក៏ជ្រុលទៅបុកនឹងបង្គោលភ្លើង បណ្តាលអោយបាក់ ក ស្លាប់ម្នាក់តែម្តង ដោយ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទាំងអ្នករងរបួស ក៏ដូចជាសព ជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកកាប៊ិនបុរីហើយ ដើម្បីចាត់ចែងតាមនីតិវិធី៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021190107.txt · Last modified: 2021/01/19 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki