website_news:2021190202

មេខ្យល់២នាក់មានស្រី-ប្រុស ជាបណ្ដាញនាំមនុស្សទៅឲ្យមេខ្យល់នៅប្រទេសថៃខុសច្បាប់ទៅតុលាការ

https://www.kampucheathmey.com/ on February 18, 2021By Mey Soklim

សមត្ថកិច្ចខេត្តបន្ទាយមានជ័យចុះឃាត់ខ្លួនមេខ្យល់២នាក់ មានប្រុស និងស្រីមានឈ្មោះ វឹង វាសនា ភេទប្រុសអាយុ ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ូន ពៅ ភេទស្រីអាយុ៤៣ឆ្នាំ ទាំង២នាក់នេះជាបណ្ដាញមេខ្យល់ឈ្មោះចែ ណយ ។ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ មកពីភូមិប្រកនាគឃុំ ចើងដឹងស្រុកបារាយការណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រួចមកកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្សល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃ ឈ្មោះ វឹង វាសនារស់ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នក់រត់តាក់ស៊ីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងរត់តាក់ស៊ី បាត់ដំបងមកស្វាយ ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ។ នេះបើយោងតាមការបំភ្លឺរបស់ពលកររងគ្រោះទាំង៥នាក់និងចម្លើសារភាពជនសង្ស័យទាំង២នាក់ ។លោកស្រីបានបញ្ជាក់ថាសមត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីវែករកមុខមេខ្សល់និងបក្ខពួកបន្ថែមទៀត៕ វ៉ាន់ ណាង

website_news/2021190202.txt · Last modified: 2021/02/19 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki