website_news:2021190203

សមត្ថកិច្ចឃាត់មេខ្យល់ម្នាក់ និងមនុស្ស៣នាក់ផ្សេងទៀតលួចឆ្លង ដែនតាមផ្លូវទឹកទៅថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 18/02/2021

កោះកុង ៖ កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ បានឃាត់ខ្លួនមេខ្យល់ ម្នាក់ ព្រមទាំងមនុស្ស៣នាក់ ជិះទូកតូចមួយបម្រុងលួច ឆ្លងដែនចូលទៅប្រទេសថៃ ។ ការឃាត់ខ្លួននោះធ្វើឡើងនៅតាមផ្ទៃទឹកជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីម៉ោង៩និង៤០យប់ថ្ងៃទី១៧ ខែកុម្ភៈ ២០២១ម្សិលមិញ ។ តាមព័ត៌មានទទួលបានមេខ្យល់ដែលជាអ្នកដឹកជញ្ជូនបានយកលុយក្នុងមនុស្សម្នាក់ចំនួន១២០០បាត ដើម្បីចូលទៅធ្វើការ នៅខេត្តត្រាត ប្រទេសថៃ ៕

website_news/2021190203.txt · Last modified: 2021/02/19 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki