website_news:2021190404

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់លួចរត់ពន្ធមនុស្សពីភ្នំពេញទៅខេត្តស្វាយរៀង

http://nokorwatnews.com/ 18-04-2021

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលប្រចាំនៅគោលដៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ក្រោយលួចរត់ពន្ធមនុស្សឆ្លងពីរាជធានីភ្នំពេញ ដែលជាតំបន់បិទខ្ទប់ទៅកាន់ខេត្តស្វាយរៀងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មានម្នាក់នៅស្រុករំដួលបានស្នើសុំសមត្ថកិច្ចយាមគោលដៅក្រោលគោ ស្រុកស្វាយជ្រំព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ (មានឯកសារគ្រប់គ្រាន់)។ របាយការណ៍បានបញ្ជាក់ទៀតថា ប៉ុន្តែពេលទៅដល់ភ្នំពេញ ជនសង្ស័យបានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េ ២នាក់ (ចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត (ម្នាក់នៅស្វាយទាប ម្នាក់នៅរមាសហែក) ដោយយកតម្លៃម្នាក់១០០ដុល្លារ និងម្នាក់ទៀត២៥០ដុល្លារ។

បើតាមសមត្ថកិច្ចបានបន្ថែមទៀតថា នៅពេលមកដល់គោលដៅក្រោលគោ ស្រុកស្វាយជ្រំនៅវេលាម៉ោង១រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានធ្វើការសួរនាំ និងឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសតាមច្បាប់៕

website_news/2021190404.txt · Last modified: 2021/04/19 12:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki