website_news:2021190501

ស្នងការនគរបាលខេត្តបាត់ដំបង ស្នើឲ្យមន្រ្តីក្រោមឱវាទបំពេញតួនាទីរបស់ខ្លួនឲ្យបានម៉ត់ចត់ និងបង្ក្រាបការជួញដូរមនុស្សឆ្លងដែនខុសច្បាប់

https://cen-news.com/ ByPen Srey Neat May 17, 2021

បាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការផ្តាំផ្ញើដល់លោកស្នងការរង លោកអធិការក្រុងស្រុក និងលោកនាយការិយាល័យទើបប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី ត្រូវស្វែងយល់ពីការងារស្នូល និងបំពេញតួនាទីរបស់ខ្លួនឲ្យបានម៉ត់ចត់ទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ទោ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនដល់មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន១២នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដល់មន្ត្រីនគរបាលជាន់ខ្ពស់ ទើបទទួលមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់លើការងារធំៗ៤ គឺ៖

ទី១.ចូលរួមអនុវត្តផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់។

ទី២.បង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាបញ្ហាសកល និងច្បាមរាល់មុខសញ្ញាជួញដូរ ចែកចាយ រក្សាទុក ឬប្រើប្រាស់សារធាតុញៀនខុសច្បាប់។

ទី៣.បង្ក្រាបការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ទាំងក្នុងនិងក្រៅប្រទេស។

និងទី៤.ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខណៈពេលប្រទេសកំពុងបិទខ្ទប់ ដោយការរីករាលដាលមេរោគកូវីដ១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021190501.txt · Last modified: 2021/05/19 12:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki