website_news:2021190506

ប្រជាពលរដ្ឋមកពីប្រទេសថៃ ចូលតាមច្រកអន្តរជាតិសម្រាប់ខេត្តសៀមរាប សរុបចំនួន២៤នាក់

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១

សៀមរាប៖ គិតចាប់ពីម៉ោង ០៦៖០០នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ម៉ោង ០៦៖០០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ របស់ក្រុមការងារប្រចាំការ (នៅច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ) មានប្រជាពលរដ្ឋមកពីប្រទេសថៃ សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៤នាក់ ស្រី ១១នាក់ កុមារា ០២នាក់ កុមារី ០២នាក់ ដូចខាងក្រោម៖

១-ម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ សរុបចំនួន ០៧នាក់ ស្រី ០២នាក់ កុមារា ០១នាក់ កុមារី ០០នាក់។ ២-សម្រាប់ច្រករបៀងអូរបីជាន់៖ សរុបចំនួន ១៤នាក់ ស្រី ០៧នាក់ កុមារា ០១នាក់ កុមារី ០២នាក់។

៣-សម្រាប់ច្រករបៀងម៉ាឡៃ៖ សរុបចំនួន ០៣នាក់ ស្រី ០២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ សរុបរួមចំនួន ២៤នាក់ ស្រី ១១នាក់ កុមារា ០២នាក់ កុមារី ០២នាក់។

សូមបញ្ជាក់៖ គាត់ទាំង ២៤នាក់ ក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលចត្តាឡីស័ក មកសាលាគរុកោសល្យ និងវិទ្យាល័យសម្តេចឱ ខេត្តសៀមរាប៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021190506.txt · Last modified: 2021/05/19 12:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki